ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនខាតបង់ថាមពលតម្លៃ១ពាន់លានដុល្លារ ក្រោយរុស្ស៊ីផ្លោងមីស៊ីលដាក់
ការវាយប្រហារដោយដ្រូន និងគ្រាប់មីស៊ីលរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅពេលថ្មីៗចុងក្រោយនេះ បានធ្វើឲ្យអ៊ុយក្រែនខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធថាមពលក្នុងប្រទេសអស់ប្រមាណជាទឹកប្រាក់ ១ពាន់លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក Herman Halushchenko រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន។

អ៊ុយក្រែន បានឲ្យដឹងថា ការបាញ់មីស៊ីលប៉ាលិស្ទិករបស់រុស្ស៊ី បណ្ដាលឲ្យប្រព័ន្ធថាមពលពាក់កណ្ដាលនៅក្នុងប្រទេសខូចខាត ហើយបច្ចុប្បន្ន អ៊ុយក្រែនកំពុងស្វែងរកជំនួយបន្ទាន់ពីប្រទេសរ៉ូម៉ានី ស្លូវ៉ាគី និងប៉ូឡូញ ដើម្បីដោះស្រាយស្ថានភាពលំបាកនៃប្រព័ន្ធថាមពលរបស់ខ្លួន។
លោក Herman Halushchenko បានសង្កត់ធ្ងន់ថា ការខូចខាតចម្បងៗសំដៅទៅលើការខូចខាតបរិក្ខារផលិតកម្ដៅ រោងចក្រវារីអគ្គិសនី និងប្រព័ន្ធបញ្ជូនអគ្គិសនី។ លោករដ្ឋមន្ត្រី បានបន្តថា ការវាយប្រហាររបស់យោធារុស្ស៊ីដោយប្រើដ្រូន មីស៊ីលប៉ាលិស្ទិក ឬសព្វាវុធផ្សេងៗទៀតទៅលើប្រភពថាមពលអ៊ុយក្រែន នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យទំហំនៃការខូចខាតកើនឡើងជាលំដាប់។
បន្ថែមពីនេះ លោក Herman Halushchenko បានបញ្ជាក់ថា មានការរឹតបន្តឹងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមតំបន់មួយចំនួន ដែលរងការវាយប្រហាររាល់ថ្ងៃពីរុស្ស៊ី។ លោកថា ការងារស្ដារថាមពល និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញកំពុងស្ថិតក្នុងដំណើរការ សម្រាប់ត្រៀមមុនរដូវស្លឹកឈើជ្រុះ និងរដូវរងាចូលមកដល់នាពេលខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


