សន្តិសុខសង្គម
ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះពលរដ្ឋចំនួន៧៥ខ្នងនៅស្រុកបន្ទាយស្រី
សៀមរាប ៖ នៅវេលាម៉ោងប្រមាណ១៦និង៣០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងមូលដ្ឋាននៃស្រុកបន្ទាយស្រី មានភ្លៀង និងខ្យល់កន្ដ្រាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៥ខ្នង។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ករណី មានភ្លៀង និងខ្យល់កន្ដ្រាក់នេះ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៥ខ្នងក្នុងស្រុកបន្ទាយស្រី។ ករណីគ្រោះថ្នាក់ទី១.ឃុំត្បែង ខ្យល់កន្ដ្រាក់ពុំមានប្រជាពលរដ្ឋរងគ្រោះទេ រលំផ្ទះទាំងស្រុង (គ្មាន),របើកសំយាបផ្ទះ(ស័ង្កសី) ចំនួន ០៦ខ្នង។ ២.ឃុំរុនតាឯក ខ្យល់កន្ដ្រាក់ ភូមិតានី (ធម្មជាតិថ្មី)ពុំមានប្រជាពលរដ្ឋរងគ្រោះ, រលំផ្ទះទាំងស្រុង ចំនួន ០៥ខ្នង,របើកដំបូលផ្ទះ(ស័ង្កសី) ចំនួន ៦៤ខ្នង,៣.ឃុំឃុនរាម (គ្មាន)៤.ឃុំខ្នារសណ្ដាយ (គ្មាន)៥.ឃុំព្រះដាក់ (គ្មាន) ៦.ឃុំរំចេក (គ្មាន)។

លោកវរសេនីយ៍ឯកឡុង សំណាង បញ្ជាក់ថា បន្ទាប់ពីទទួលបានករណីនេះភ្លាមក្រុមការងារថ្នាក់ដឹកនាំ និងកម្លាំងនគរបាលស្រុកបន្ទាយស្រី បានសហការគ្នាចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសង្គ្រោះដល់ពលរដ្ឋផងដែរ៕
ដោយ ៖ ជុន កុសល








-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


