កីឡា
កំពូលកីឡាករបាល់ទះ Leon ប្រកាសចេញពីក្លិប Perugia ក្រោយឈ្នះជើងឯកលីគអ៊ីតាលី
កីឡាករបាល់ទះដ៏ឆ្នើម Wilfredo León Venero បានប្រកាសចាកចេញពីក្លិប Sir Safety Perugia នៃលីគបាល់ទះកំពូលអ៉ីតាលី បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លិបនេះតាំងពីឆ្នាំ២០១៨ដោយប្រមូលបានពានរង្វាន់ជាច្រើន។

Wilfredo León បានប្រកាសថា ៖«ប្រវត្តិសាស្ត្ររបស់ខ្ញុំនៅ Perugia បានដល់ទីបញ្ចប់។ មនុស្សមានតម្លៃជាច្រើនដែលខ្ញុំគួរលើកឈ្មោះ និងថ្លែងអំណរគុណ ប៉ុន្តែគឺទាំងអស់គ្នា។ ខ្ញុំសូមអរគុណជាពិសេសដល់មិត្តរួមក្រុមដែលបានប្រឹងប្រែងជាមួយគ្នារយៈពេល៦រដូវកាលកន្លងទៅ។ មិត្តរួមក្រុមដ៏អស្ចារ្យទាំង១៣រូប យើងបានឈ្នះមេដាយមាស៤គ្រឿងក្នុងរដូវកាលនេះ។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានពាក់ស្លាកជាប្រធានក្រុម»។

ទោះបីជាយ៉ាងណា កីឡាករគុយបា-ប៉ូឡូញរូបនេះមិនបានប្រាប់ឲ្យដឹងពីគោលដៅបន្ទាប់ទេ។ នៅមិនទាន់ដឹងថា រូបគេចូលរួមជាមួយក្លិបផ្សេងនៅប្រទេសអ៉ីតាលី ឬចាកចេញពីប្រទេសអ៉ីតាលីទៅប្រទេសផ្សេង។

ចាប់តាំងពីចូលរួមជាមួយក្លិប Sir Safety Perugia កាលពីឆ្នាំ២០១៨ Leon បានឈ្នះជើងឯកជាច្រើនគឺជើងឯកលីគបាល់ទះកំពូលអ៉ីតាលី១លើក (២០២៤), ជើងឯក Italian Cup ៣លើក ជើងឯក Italian Super Cup ៤លើក និងជើងឯកក្លិបបាល់ទះពិភពលោក (FIVB Club World Championship) ២លើក។

Wilfredo Leon ជាកីឡាករបាល់ទះមួយរូប ដែលទទួលបានជោគជ័យខ្លាំងក្នុងក្រុមជម្រើសជាតិ២ផ្សេងគ្នាគឺគុយបា និងប៉ូឡូញ។ កើតនៅទីក្រុង Santiago de Cuba ប្រទេសគុយបា កីឡាករកម្ពស់២.០២ ម៉ែត្របានជួយក្រុមយុវជនជម្រើសជាតិគុយបាឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោកអាយុក្រោម២១ឆ្នាំ ឆ្នាំ២០០៩ និងឈ្នះជើងឯក NORCECA Champion។ ឆ្នាំ២០១០ រូបគេបានជួយគុយបាឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោក។

ឆ្នាំ២០១៣ រូបគេបានចាកចេញពីគុយបាទៅលេងក្រៅប្រទេស ដូច្នេះឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើលជាតិគុយបាកាន់តែតិច។ ពេលនោះ រូបគេបានចូលរួមជាមួយក្លិបរុស្ស៊ី Zenit Kazan ក្នុងឆ្នាំ២០១៤ ជាកន្លែងបានឈ្នះជើងឯកលីគក្លិបទ្វីបអឺរ៉ុប CEV Champions League ៤លើក ពានរង្វាន់ Nation League និង Cup។ ឆ្នាំ២០១៨ Leon បានចូលរួមជាមួយក្រុម SIR Safety Perugia នៅអ៉ីតាលី។ ឆ្នាំ២០១៥ រូបគេទទួលបានសញ្ជាតិប៉ូឡូញ ហើយ៥ឆ្នាំក្រោយមកមានសិទ្ធិពេញលេញក្នុងការលេងឱ្យក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ។

សម្រាប់ជម្រើសជាតិប៉ូឡូញ រូបគេបានជួយឲ្យឈ្នះជើងឯកលីគពិភពលោក FIVB Nations League ឆ្នាំ២០២៣ និងឈ្នះជើងឯករងនៅឆ្នាំ២០២១។ ប៉ូឡូញបានឈ្នះជើងឯកទ្វីបអឺរ៉ុប CEV European ឆ្នាំ២០២៣ និងលេខ៣ឆ្នាំ២០២១ និង២០១៩៕



ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


