សន្តិសុខសង្គម
ឆេះស្ថានីយលក់ប្រេងសាំងនិងលក់ហ្គាស់ យី ឡុង ស៊ីម នៅបេងដូប ឃុំស្រយ៉ង់ ខូចខាតស្ទើរទាំងស្រុង សង្ស័យមកពីទុសេខ្សែភ្លើង
ព្រះវិហារ ៖ ឆេះស្ថានីយលក់ប្រេងសាំង,ហ្គាស និងមាត់យីហោឡុង ស៊ីម បណ្ដាលឱ្យឆាបឆេះទ្រព្យសម្បត្តិស្ទើរទាំងស្រុង សំណាងល្អមិនឆេះស៊ីទែងហ្គាស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤ ត្រង់ចំណុចបេងដូបក្នុងភូមិបេងដូប ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ហោ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានចុះប្រតិបត្តិការដោយផ្ទាល់ ហើយហេតុការណ៍នេះកើតឡើងដោយសារតែទុសេខ្សែភ្លើង បណ្តាលឲ្យឆេះស្ថានីយសាំង និងតូបចាហួយជាច្រើនមុខ តែមិនឆេះស៊ីទែនហ្គាស។

បច្ចុប្បន្នប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចស្រុកគូលែន មានឡានទឹកស្រុកគូលែន ឡានទឹកស្រុកស្វាយលើ ឡានទឹកស្រុកត្បែង ,ឡានទឹកស្រុកជាំក្សាន្ត ,ឡានទឹកខេត្តនិង ឡានទឹកអាជ្ញាធរប្រាសាទកោះកេរ ចុះជួយអន្តរាគមន៍ គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង ១៧និង៣០នាទីនេះ៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


