Connect with us

ព័ត៌មានអន្ដរជាតិ

Reuters ផ្សាយថា ប្រជាជន កូរ៉េខាងជើង ឲ្យលោក គីម ជុងអ៊ុន ស្បថបង្ហាញពីភាពស្មោះត្រង់ក្នុងថ្ងៃខួបកំណើត

បានផុស

នៅ

នេះជាលើកដំបូងហើយដែលប្រជាជនកូរ៉េខាងជើងស្នើសុំឲ្យលោក គីម ជុងអ៊ុន សច្ចាប្រណិធានបង្ហាញពីភាពស្មោះត្រង់ ចាប់តាំងពីមេដឹកនាំរូបនេះឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ មក ខណៈរឿងនេះកើតឡើងនៅក្នុងថ្ងៃខួបកំណើតរបស់លោកតែម្ដង ហើយវាក៏ចំពេលដែលប្រទេសនេះកំពុងចាត់វិធានការផ្សេងៗទៀតដើម្បីពង្រឹងការគ្រប់គ្រងក្នុងអាណត្តិលោក គីម ផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែ​ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសច្ចាប្រណិធានភាពស្មោះត្រង់នេះបានធ្វើនៅថ្ងៃខួបកំណើតគម្រប់ ៤០ ឆ្នាំរបស់លោក គីម តែម្ដងកាលពីថ្ងៃទី៨ ខែមករា ខណៈប្រពៃណីនៃពិធីសច្ចាប្រណិធាននេះ ធ្លាប់ត្រូវបានធ្វើឡើងក្នុងថ្ងៃខួបកំណើតរបស់ឪពុក និងជីតារបស់លោក គីម ដែលសុទ្ធសឹងតែជាមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង ។

យោងតាមវិទ្យាស្ថាន South and North Development Institute (SAND) ជាអង្គការដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានឲ្យដឹងថា ការជ្រើសរើសយកពីធីសច្ចាប្រណិធានរបស់លោក គីម ក្នុងថ្ងៃខួបកំណើតគម្រប់ ៤០ ឆ្នាំ ក៏ចំពេលដែលមេដឹកនាំរូបចាប់ផ្ដើមកាន់អំណាចលើកទី ១៣ ជាពិសេសគឺការប្ដេជ្ញារបស់លោកលែងប្រើគោលនយោបាយរបស់អ្នកដឹកនាំជំនាន់មុន ។

គួរបញ្ជាក់ថា ក្រុមគ្រួសារត្រកូល គីម បានគ្រប់គ្រងប្រទេសកូរ៉េខាងជើង បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយបានពង្រឹងការកាន់កាប់អំណាចជាលក្ខណៈបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសគឺការយកមនុស្សស្មោះត្រង់មកដាក់នៅក្បែរខ្លួន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម