Connect with us

ព័ត៌មានជាតិ

ថ្ងៃទី៦ឧសភា ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត​៤០​ខ្នងក្នុងស្រុកចំនួនពីរ នៃខេត្តបាត់ដំបង

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង ដែលទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដែលកើតឡើងដោយខ្យល់កន្ត្រាក់បានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣៧ខ្នង ត្រូវបានបំផ្លាញស្ទើរទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ស្រុកដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ គឺស្រុកថ្មគោល និងស្រុកបាណន់។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង១៥នាទី មានករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបក់បោកទៅលើភូមិចំនួន៤ ក្នុងឃុំអូរតាគី ស្រុកថ្មគោល គឺភូមិវាលទ្រា ភូមិព្រៃដាច់ ភូមិត្រាង និងភូមិត្រស់ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះ ។

លុះនៅវេលាម៉ោង១៦និង១៥នាទី ក្នុងថ្ងៃដដែល មានករណីភ្លៀង និងខ្យល់កន្រ្តាក់ ដែលបានបោកបក់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ លើភូមិចំនួនពីរ ក្នុងឃុំតាគ្រាម នៅស្រុកបាណន់ គឺភូមិតាង៉ែន និងភូមិអូរស្លាបប៉ាង ខូចខាតចំនួន១៥ខ្នងផ្ទះ។ ដោយករណីទាំងពីរខាងលើនេះ មិនបណ្តាលអោយរងរបួសដល់មនុស្ស សត្វឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម