Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង J&J ដូសជំរុញ ចាក់គម្លាតគ្នា២ខែ បង្ហាញប្រសិទ្ធភាពអស្ចារ្យបំផុត

បានផុស

នៅ

ក្រុមហ៊ុន Johnson & Johnson បាននិយាយកាលពីដើមសប្តាហ៍នេះថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២របស់ខ្លួន ក្រោយចាក់ដូសទី១បាន២ខែ បានបង្កើនប្រសិទ្ធភាពដល់ទៅ ៩៤ភាគរយប្រឆាំងការវិវិត្តអាការមធ្យមទៅធ្ងន់ធ្ងរ។

នេះបើប្រៀបធៀបទៅនឹងការការពារ ៧០ភាគរយ ជាមួយនឹងការចាក់តែមួយដូស។

ទិន្នន័យនេះនឹងជួយឲ្យក្រុមហ៊ុន J&J ដាក់ពាក្យទៅនិយ័តករអាមេរិក សុំការចាក់ដូសជំរុញបើទោះបីជាក្រុមហ៊ុននេះសង្កត់ធ្ងន់លើភាពធន់នៃវ៉ាក់សាំងតែមួយដូសរបស់ខ្លួន ថាជាឧបករណ៍ជួយបន្ធូរបន្ថយជំងឺរាតត្បាតជាសកលក៏ដោយ។

លោកប្រធានាធិបតី ចូ​ បៃដិន កំពុងលើកទឹកចិត្តឲ្យមានការចាក់ដូសជំរុញ ស្របពេលប្រឈមមុខនឹងការកើនឡើងនៃករណីចូលព្យាបាលក្នុងមន្ទីរពេទ្យ ដែលបណ្តាលមកពីវីរុសកូវីដបំប្លែងខ្លួន Delta ហើយ J&J ដែលជាក្រុមហ៊ុនផលិតថ្នាំតែមួយគត់ ដែលវ៉ាក់សាំងកូវីដចាក់តែមួយដូសត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក បានស្ថិតនៅក្រោមសម្ពាធឲ្យបង្ហាញភស្តុតាងអំពីប្រសិទ្ធភាពដូសជំរុញ។

លោកវេជ្ជបណ្ឌិត Paul Stoffels ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ J & J បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញភស្តុតាងដែលថា ការចាក់ដូសជំរុញ ពិតជាបង្កើនការការពារប្រឆាំងនឹងកូវីដមែន។

J&J អះអាងថា ដូសជំរុញដែលចាក់ក្នុងរយៈពេលពីរខែ បន្ទាប់ពីដូសដំបូង បានបង្កើនកម្រិតអង់ទីគ័រពី ៤ ទៅ ៦ ដងឯណោះ។

FDA Authorizes J&J COVID-19 Vaccine For Emergency Use : Coronavirus Updates  : NPR

នៅពេលចាក់ដូសជំរុញ រយៈពេលប្រាំមួយខែបន្ទាប់ពីការចាក់លើកដំបូង កម្រិតអង់ទីគ័រ បានកើនឡើង ១២ ដងដែលនេះបង្ហាញការការពារកាន់តែធំ ជាមួយនឹងចន្លោះពេលវែង។

ស្របពេលជាមួយគ្នានោះ ផលរំខានពីការចាក់ពីរដូស គឺដូចទៅនឹងការចាក់មួយដូសដែរ។

គួរបញ្ជាក់ថា ការសាកល្បងដំណាក់កាលទី ៣ នៃការចាក់ពីរដូស មានអ្នកចូលរួមរហូតដល់ ៣០,០០០ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GMA

ចុចអាន៖ ថៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញ ទោះអ្នកចាក់បាន ២ ដូសមិនទាន់ គ្រប់តាមគោលការណ៍ក៏ដោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម