Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកមិនចាក់វ៉ាក់សាំងនៅស៊ីដនី ប្រឈមមុខនឹងភាពឯកោ

បានផុស

នៅ

នាយករដ្ឋមន្រ្តីរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានព្រមាននៅថ្ងៃអង្គារថា អ្នកក្រុងស៊ីដនីដែលមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងប្រឈមនឹងហានិភ័យ ត្រូវបានរារាំងពីសកម្មភាពសង្គមផ្សេងៗ បើទោះបីជាពួកគេត្រូវបានផ្តល់សេរីភាពពីបទបញ្ជាស្នាក់នៅក្នុងផ្ទះក៏ដោយ។

នៅក្រោមផែនការចាកចេញពីការបិទខ្ទប់ ក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី, ប្រជាជនដែលមិនចាក់វ៉ាក់សាំង ត្រូវប្រឈមមុខនឹងការពន្យារពេលសេរីភាព ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ននៅចន្លោះថ្ងៃទី១១ខែតុលាដល់ថ្ងៃទី១ខែធ្នូ។

លោកស្រី Berejiklian និយាយថា មនុស្សដែលជ្រើសរើសមិនចាក់វ៉ាក់សាំង អាចត្រូវបានហាមឃាត់មិនឲ្យចូលហាង ភោជនីយដ្ឋាននិងកន្លែងកម្សាន្ត សូម្បីតែបន្ទាប់ពីរដ្ឋ ដកការរឹតត្បិតទាំងអស់ប្រឆាំងនឹងពួកគេនៅថ្ងៃទី១ខែធ្នូក៏ដោយ។

លោកស្រី Berejiklian បានប្រាប់សារព័ត៌មាន Seven News នៅថ្ងៃអង្គារថា “អាជីវកម្មជាច្រើន បាននិយាយថា ពួកគេនឹងមិនទទួលយកអ្នកណាដែលមិនចាក់វ៉ាក់សាំងឡើយ។ ជីវិតសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង នឹងពិបាកខ្លាំងណាស់ ដោយគ្មានកំណត់”។

ប្រព័ន្ធពីរកម្រិត ដែលត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្តមនុស្សកាន់តែច្រើនឲ្យទៅចាក់វ៉ាក់សាំង បានទទួលរងការរិះគន់ចំពោះទាំងការដាក់ទណ្ឌកម្មលើក្រុមងាយរងគ្រោះដែលមិនមានលទ្ធភាពចាក់វ៉ាក់សាំង និងចំពោះកង្វះផ្តល់នូវការលើកទឹកចិត្តពិតប្រាកដសម្រាប់អ្នកស្ទាក់ស្ទើរចាក់វ៉ាក់សាំង។

ហាងស្រា ហាងកាហ្វេ កន្លែងហាត់ប្រាណនិងហាងកាត់សក់ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១១ខែតុលានៅរដ្ឋ New South Wales ហើយការរឹតបន្តឹងបន្ថែមទៀត នឹងត្រូវបន្ធូរបន្ថយនៅពេលដែល ៨០ភាគរយនៃមនុស្សពេញវ័យរបស់ខ្លួន បានទទួលថ្នាំបង្ការពេញលេញ ដែលគេរំពឹងថានឹងទទួលបាននៅត្រឹមចុងខែតុលានេះ។

ប្រទេសអូស្រ្តាលី កំពុងព្យាយាមបើកឡើងវិញឲ្យបានលឿន តាមរយៈអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ បើទោះបីជាមានការឆ្លងខ្លាំងនៅក្នុងទីក្រុងធំៗទាំងពីររបស់ខ្លួន គឺស៊ីដនីនិងមែលប៊នក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មន្ទីរពេទ្យញូវយ៉ក បណ្តេញបុគ្គលិក ព្រោះបដិសេធ ចាក់វ៉ាក់សាំងកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម