Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាក់ពេលវេលាស្តារខ្សែទូរស័ព្ទបន្ទាន់ជាមួយ កូរ៉េខាងត្បូង

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញឆន្ទៈក្នុងការស្តារបណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ចាប់ពីខែតុលាតទៅ ។

កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក គីម បានបង្ហាញការប្ដេជ្ញាចិត្តបែបនេះនៅក្នុងសុន្ទរកថានៅឯសភាប្រជាជនជាន់ខ្ពស់កាលពីថ្ងៃមុន ។

លោក គីម បាននិយាយថា ការបង្ហាញឆន្ទៈក្នុងការចាប់ផ្តើមបណ្តាញទំនាក់ទំនងឡើងវិញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការរំពឹងទុករបស់ប្រជាជន ចំពោះសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ ។

គួររំឭកថា បណ្តាញទំនាក់ទំនងខ្សែទូរស័ព្ទបន្ទាន់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវបានកាត់ផ្តាច់ ចាប់តាំងពីខែសីហាមកម្ល៉េះ ។

ទន្ទឹមនោះ វាត្រូវបានគេជឿជាក់ថា ទីក្រុងព្យុងយ៉ាងបានចាត់វិធានការបែបនេះដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន ចំពោះសមយុទ្ធយោធារួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម