Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ នេះបានទៅលើអ្នកកាសែតហ្វីលីពីន និងរុស្ស៊ី

បានផុស

នៅ

អ្នកកាសែតជនជាតិហ្វីលីពីនលោកស្រី Maria Ressa និងអ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ នៅថ្ងៃសុក្រទី ៨ ខែតុលានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Berit Reiss-Andersen ប្រធានគណៈកម្មាធិការណូបែលន័រវែសបានប្រាប់សន្និសីទសារព័ត៌មានមួយថា “លោកស្រី Ressa និងលោក Muratov កំពុងទទួលបានពានរង្វាន់សន្តិភាពសម្រាប់ការតស៊ូយ៉ាងក្លាហានដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសរុស្ស៊ី” ។

លោកស្រីបានបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ ពួកគេគឺជាអ្នកតំណាងនៃអ្នកសារព័ត៌មានទាំងអស់ដែលក្រោកឈរឡើងចំពោះឧត្តមគតិនេះនៅក្នុងពិភពលោក ក្នុងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានដែលប្រឈមមុខនឹងស្ថានការណ៍កាន់តែអាក្រក់ទៅៗ” ។

គួរបញ្ជាក់ថា រង្វាន់ណូបែលសន្តិភាពនឹងត្រូវប្រគល់ជូនអ្នកទាំងពីរនៅថ្ងៃទី ១០ ខែធ្នូ ពោលជាខួបនៃការស្លាប់របស់អ្នកឧស្សាហកម្មជនជាតិស៊ុយអែត Alfred Nobel ដែលបានបង្កើតពានរង្វាន់នេះកាលពីឆ្នាំ ១៨៩៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម