Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់និងបាត់ខ្លួនមនុស្ស ២០នាក់ ដោយសារព្យុះស៊ីក្លូន Kompasu នៅ ហ្វីលីពីន

បានផុស

នៅ

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សចំនួន ៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីន និង ១១ នាក់បាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយសារទឹកជំនន់និងការបាក់ដី ដែលបណ្តាលមកពីឥទ្ធិពលព្យុះស៊ីក្លូន Kompasu។

ព្យុះ Kompasu ដែលមានខ្យល់បក់ខ្លាំងបំផុត ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឲ្យមានការបាក់ដីក្នុងប្រទេសហ្វីលីពីន ខណៈមនុស្សជិត ១,៦០០ នាក់ ត្រូវបានជម្លៀស។

ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ខ្លួនកំពុងផ្ទៀងផ្ទាត់ព័ត៌មានពីអង្គភាពប្រចាំតំបន់របស់ខ្លួនដែលបានរាយការណ៍ថា មនុស្សចំនួន ៤ នាក់បានស្លាប់នៅក្នុងការបាក់ដីនៅខេត្ត Benguet ភាគខាងជើងនិង ៥ នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត Palawan ភាគនិរតី។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរកំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះមនុស្ស ១១ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីការបាក់ដី។

លោក Harry Roque ដែលជាអ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីថ្ងៃអង្គារថា លោក Rodrigo Duterte កំពុងតាមដានការឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា Kompasu គឺជាព្យុះត្រូពិកទី ១៣ ដែលបានចូលមកក្នុងប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសដែលមានកោះជាង ៧,៦០០ កោះ ហើយត្រូវរងគ្រោះដោយព្យុះត្រូពិកឬព្យុះទីហ្វុងប្រហែល ២០ ជារៀងរាល់ឆ្នាំ។ ព្យុះទាំងនោះ នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឲ្យមានការបាក់ដីសម្លាប់មនុស្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម