Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញព្រមាន មួយទសវត្សរ៍ទៀត អាមេរិក នឹងចាញ់ ចិន ក្នុងសង្គ្រាមត្រជាក់ថ្មី (មានវីដេអូ)

បានផុស

នៅ

ក្រុមអ្នកជំនាញបានព្រមានថា សហរដ្ឋអាមេរិក នឹងចាញ់ការប្រកួតប្រជែងសព្វាវុធសង្គ្រាមត្រជាក់ថ្មីជាមួយប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ លុះត្រាតែប្រទេសនេះមានជំហរតឹងរ៉ឹងជាងនេះប្រឆាំងទីក្រុងប៉េកាំង។

China launched the dummy weapon into space on board a Long March 2C rocket (pictured) during a test in mid-August which it did not disclose at the time and was only revealed at the weekend by security analysts assigned to work out its purpose
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mike Gallagher សមាជិកនៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ បានស្តីបន្ទោសរដ្ឋបាលលោក Biden ហើយបាននិយាយថា អាមេរិកត្រូវគិតគូរឡើងវិញ នូវទំនាក់ទំនងរបស់ខ្លួនជាមួយចិន បន្ទាប់ពីប្រភពសន្តិសុខបានរាយការណ៍ថា ទីក្រុងប៉េកាំងបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ទីអវកាសកាលពីខែសីហា។

លោក Gallagher និយាយថា “ប្រសិនបើយើងប្រកាន់ខ្ជាប់នូវដំណើរការបច្ចុប្បន្នរបស់យើង យើងនឹងចាញ់សង្គ្រាមត្រជាក់ថ្មីជាមួយចិន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ”។

We Will Lose The New Cold War With Communist China Within The Decade':  House Armed Services Committee Member Reacts To CCP Hypersonic Missile Test  | The Daily Wire
លោក Mike Gallagher សមាជិកនៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ

ឥឡូវនេះ កងទ័ពរំដោះប្រជាជន មានសមត្ថភាពគួរឲ្យជឿជាក់កាន់តែខ្លាំងឡើង ដើម្បីធ្វើឲ្យអន្តរាយដល់ប្រព័ន្ធការពារមីស៊ីលរបស់យើង និងគំរាមកំហែងដល់មាតុភូមិអាមេរិកដោយមានទាំងការវាយប្រហារធម្មតានិងអាវុធនុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធការគំរាមកំហែងនៃការបាញ់បង្ហោះនេះ ដោយអះអាងថា​ វាគ្រាន់តែជាការសាកល្បងធម្មតា នៃយានអវកាសស៊ីវិលថ្មីប៉ុណ្ណោះ។

Pictured: China launches the Shenzhou-13 spacecraft on October 16, carried on the Long March-2F carrier rocket, to Chinese Tiangong space station

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ការបាញ់បង្ហោះនេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការកាត់បន្ថយការចំណាយលើយានអវកាស ហើយអាចផ្តល់នូវមធ្យោបាយងាយស្រួលនិងមានតម្លៃសមរម្យ ដើម្បីធ្វើដំណើរទៅមក សម្រាប់ការប្រើប្រាស់លំហអាកាសប្រកបដោយសន្តិភាពរបស់មនុស្សជាតិ។

ប្រទេសចិននឹងធ្វើការរួមគ្នាជាមួយប្រទេសដទៃទៀតនៅលើពិភពលោក សម្រាប់ការប្រើប្រាស់លំហដោយសន្តិភាពនិងផលប្រយោជន៍របស់មនុស្សជាតិ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង អាចចាប់ចារកម្ម អាមេរិក មិននឹកស្មានដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម