ព័ត៌មានអន្ដរជាតិ
ចិន បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង អាចចាប់ចារកម្ម អាមេរិក មិននឹកស្មានដល់
កាសែតមួយរបស់អង់គ្លេសនិយាយថា ប្រទេសចិនបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងដែលមានសមត្ថភាពនុយក្លេអ៊ែរកាលពីខែសីហា ។

ដោយដកស្រង់សម្តីមនុស្សចំនួន ៥ នាក់ដែលដឹងពីការធ្វើតេស្តនេះ កាសែត Financial Times កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា យោធាចិនបានបាញ់គ្រាប់រ៉ុក្កែតដែលផ្ទុកយានហោះលឿនជាងសំឡេង ។
កាសែតខាងលើបាននិយាយទៀតថា មីស៊ីលនេះបានហោះឆ្លងកាត់ទីអវកាស មុនពេលធ្វើដំណើរឆ្ពោះទៅគោលដៅរបស់វា ។

ទន្ទឹមនោះ វាក៏ខកខានបាញ់ចំគោលដៅផងដែរ ប៉ុន្តែការសាកល្បងនេះត្រូវបានគេនិយាយថា បង្ហាញពីវឌ្ឍនាភាពគួរឲ្យភ្ញាក់ផ្អើលរបស់ប្រទេសចិន លើបច្ចេកវិទ្យាកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចចាប់បានចារកម្មអាមេរិកដោយមិននឹកស្មានដល់ ។
ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក និងរុស្ស៊ីក៏បាននិងកំពុងធ្វើការលើមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ។ អាវុធបែបនេះហោះហើរក្នុងល្បឿនលឿនជាងសំឡេង ៥ ដង ហើយអាចបញ្ជាបានក្នុងពេលហោះហើរដែលធ្វើឲ្យពួកគេពិបាកតាមដាន ។

ចំណែកអ្នកជំនាញនិយាយថា ការអភិវឌ្ឍពេញលេញនៃបច្ចេកវិទ្យាបែបនេះដោយចិន ក៏នឹងជះឥទ្ធិពលដល់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក និងជប៉ុនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រថភ្លើងល្បឿនលឿនរត់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវដែក ចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


