Connect with us

ព័ត៌មានអន្ដរជាតិ

នៅ​ UN​ ស្ត្រី​អាហ្វហ្គានីស្ថាន​មួយ​ក្រុម​​អំពាវ​​នាវ​មិន​ឲ្យ​តាលីបង់ម​ាន​អាសនៈ​​

បានផុស

នៅ

ស្ត្រី​អាហ្វហ្គានីស្ថាន​មួយ​ក្រុម​បាន​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ (UN) បិទ​មិន​ឲ្យ​តាលីបង់​​មាន​​អាសនៈ​​ឡើយ ​ដោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​តំណាង​កាន់​តែ​ប្រសើរ​សម្រាប់​ប្រទេស​របស់​ពួក​គេ​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ទី​ស្នាក់​ការរបស់ UN នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​តុលា។

ស្ត្រី​អាហ្វហ្គានីស្ថាន​ដែល​ជា​អតីត​អ្នក​នយោបាយ​ និង​ជា​អ្នក​ចរចា​សន្តិភាព​ អ្នក​ស្រី Fawzia Koofi បាន​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ខាង​ក្រៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​​នៅ​ក្រុង​ញ៉ូវយ៉ក​ថា ៖«វា​សាមញ្ញណាស់​។ UN ត្រូវ​​ការ​ផ្តល់​អាសនៈ​នោះ​ទៅ​នរណា​ម្នាក់​ដែលគោរព​សិទ្ធិមនុស្ស​គ្រប់​គ្នា​នៅ​អាហ្វហ្គានីស្ថាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​​ស្រី​និយាយ​ពី​ស្ត្រី​អាហ្វហ្គានីស្ថាន​ថា ៖«យើង​បាន​និយាយច្រើន​ណាស់មក​ហើយ​ តែ​​គេ​មិន​ស្តាប់​យើង​ទេ។ ជំនួយ លុយ ការ​ទទួល​ស្គាល់ ទាំង​អស់​នេះ​សុទ្ធ​តែ​​អានុភាព​ដែល​ពិភព​លោក​គួរ​​ប្រើសម្រាប់​ការ​ដាក់​បញ្ចូល សម្រាប់​ការ​គោរព​សិទ្ធិ​ស្ត្រី សម្រាប់​ការ​គោរព​សិទ្ធិ​​អ្នក​រាល់​គ្នា»។

ចូល​រួម​ជា​មួយ​​អ្នក​​​ស្រី Koofi ក្នុង​ការ​អំពាវ​នាវ​នេះ មាន​អតីត​អ្នក​នយោបាយអ្នក​ស្រី Naheed Fareed, អតីត​ការទូត​អ្នក​ស្រី Asila Wardak និង​អតីត​អ្នក​សារព័ត៌មានអ្នក​ស្រី​ Anisa Shaheed។

«នៅ​ពេល​តាលីបង់​​កាន់​កាប់​អាហ្វហ្គានីស្ថាន ពួក​គេ​និយាយ​ថា ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​បន្ត​ទៅ​ធ្វើ​ការ​ ទៅ​សាលា​រៀន តែ​ពួក​គេ​មិន​បាន​គោរព​ពាក្យ​​សន្យា​ទេ»។ អ្នក​ស្រី​បាន​បញ្ជាក់។

ចាប់​តាំង​ពី​ក្តោប​អំណាច​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​មក មេ​ដឹក​នាំ​តាលីបង់​បាន​ប្តេជ្ញា​គោរព​សិទ្ធិ​ស្ត្រី​​ដោយអនុលោម​តាម​ច្បាប់​ឥស្លាម ឬ sharia។​ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​តាលីបង់​លើក​មុន​​ពី​ឆ្នាំ​១៩៩៦​ដល់​២០០១ ស្ត្រី​មិន​អាច​ទៅ​ធ្វើ​ការ​បាន​ទេ ហើយ​ក្មេង​ស្រី​ហាម​ទៅ​រៀន​ដែរ។ ស្ត្រី​ត្រូវស្លៀក​ពាក់​ជិត​ខ្លួន​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ហើយ​រាល់​ពេល​ចេញ​ក្រៅ​ត្រូវ​មាន​សាច់​ញាតិ​ជា​បុរស​ទៅ​ជា​មួយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម