ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ឲ្យប្រជាជនប្រយ័ត្នមែនទែននៅរដូវរងានេះ កូវីដ អាចឆ្លងតាមព្រិលធ្លាក់
នៅថ្ងៃព្រហស្បតិ៍នេះប្រទេសកូរ៉េខាងជើងបានអំពាវនាវដល់ប្រជាជនឲ្យមានវិធានការបង្ការយ៉ាងហ្មត់ចត់ប្រឆាំងនឹងជំងឺកូវីដ ១៩ នៅរដូវរងានេះ ។

កាសែត Rodong Sinmun ដែលគ្រប់គ្រងដោយគណបក្សពលករកូរ៉េខាងជើង បានគូសបញ្ជាក់ថា បើយើងមិនប្រុងប្រយ័ត្ននោះទេ វីរុសនេះអាចឆ្លងបានសូម្បីតែតាមរយៈព្រិលធ្លាក់ ។
កាសែតនេះបាននិយាយថា “ក្នុងរដូវរដូវរងា វាជារឿងសំខាន់ដែលត្រូវដឹង និងត្រូវធ្វើឲ្យបានហ្មត់ចត់ដើម្បីវិធានការប្រឆាំងមេរោគ” ។

ទន្ទឹមនោះ កាសែតនេះក៏បានពណ៌នាអំពីវិធានការគ្រប់គ្រង និងបង្ការមេរោគ ក្នុងអំឡុងរដូវរងានេះថាជា គម្រោង “គោលនយោបាយដ៏សំខាន់” ដើម្បីកំណត់ថាតើការវឌ្ឍនភាពការពារប្រទេស និងប្រជាជនមិនឲ្យឆ្លងកូវីដឈានដល់កម្រិតណា ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើងមិនទាន់មានរបាយការណ៍អំពីករណីឆ្លងកូវីដបញ្ជាក់ដល់អង្គការសុខភាពពិភពលោក (WHO) នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ក្ងានខ្មៅមានអ្វីពិសេស ទើប កូរ៉េខាងជើង បង្កាត់ពូជ ឲ្យប្រជាជនទទួលទាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ