Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកថែទាំសុខភាពអង់គ្លេស យំក្នុងវីដេអូ ក្រោយត្រូវបណ្តេញចេញពីការងារ ព្រោះមិនចាក់វ៉ាក់សាំង

បានផុស

នៅ

បុគ្គលិកថែទាំសុខភាពម្នាក់ ដែលត្រូវបានបណ្តេញចេញដោយសារតែនាងបដិសេធចាក់វ៉ាក់សាំងកូវីដ បានបង្ហោះវីដេអូដ៏រំជួលចិត្តមួយ បន្ទាប់ពីចប់វេនធ្វើការចុងក្រោយរបស់នាងស្របពេលបុគ្គលិករហូតដល់ទៅ ៦០,០០០នាក់ ក៏ប្រឈមនឹងការបណ្តេញចេញផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ។

Ms Akester, 36, posted the emotional video just minutes after finishing her final shift at Alderson House in Hull
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្យាការងាររបស់នាង Louise Akester អាយុ៣៦ឆ្នាំ ជាមួយមណ្ឌល Alderson House ក្នុងទីក្រុង Hull ត្រូវបានបញ្ចប់ដោយសារតែការទាមទាររបស់រដ្ឋាភិបាល ឲ្យបុគ្គលិកថែទាំសុខភាពទាំងអស់ ត្រូវចាក់វ៉ាក់សាំងឲ្យគ្រប់២ដូសចាប់ពីថ្ងៃទី១១ខែវិច្ឆិកាទៅ។

បុគ្គលិកថែទាំទាំងអស់ ដែលមិនមានការលើកលែងផ្នែកវេជ្ជសាស្រ្ត ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានចំនួនពីរដូស។ ប៉ុន្តែគោលនយោបាយ “អត់ចាក់វ៉ាក់សាំង អត់ការងារធ្វើ” ដ៏ចម្រូងចម្រាសរបស់ NHS មិនត្រូវបានកំណត់ឲ្យចូលជាធរមានរហូតដល់ខែមេសាឆ្នាំក្រោយទេ។

In the video she says: 'I just can't believe what the bloody government is doing to us, I just don't get it, I just don't understand'

លោកស្រី Akester បានធ្វើការក្នុងផ្នែកថែទាំអស់រយៈពេល១៤ឆ្នាំមកហើយ ប៉ុន្តែបានបដិសេធ ទទួលថ្នាំបង្ការ ដោយមិនខ្វល់ពីច្បាប់ថ្មីរបស់រដ្ឋាភិបាលឡើយ។ ស្រាប់តែពេលនេះ នាងបានយំនៅពេល ត្រូវបានគេបង្ខំឲ្យលាលែងពីការងារ។

Akester និយាយថា “នោះគឺជារឿងដ៏លំបាកបំផុតដែលខ្ញុំមិនធ្លាប់ធ្វើ។ ខ្ញុំត្រូវនិយាយពាក្យលាទៅកាន់អ្នកទាំងអស់គ្នា មនុស្សទាំងអស់ដែលខ្ញុំបានមើលថែអស់រយៈពេលជាយូរមកហើយ មនុស្សដែលខ្ញុំបានធ្វើការជាមួយ”។

Covid vaccines are set to be compulsory for social care workers from November 11. Pictured above is care home worker Louise Akester, 36, from Hull, who made an emotional video as she finished her final shift at Alderson House care home

វា​រំជួល​ចិត្ត​ណាស់ នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​។ ខ្ញុំមិនជឿលើអ្វីដែលរដ្ឋាភិបាលកំពុងធ្វើមកលើយើងទេ ខ្ញុំគ្រាន់តែមិនយល់។ នាង Akester បានបដិសេធទទួលថ្នាំបង្ការ រហូតដល់ នាងដឹងបន្ថែមអំពីផលរំខានរយៈពេលវែងដែលអាចកើតមានដោយសារវ៉ាក់សាំង។

តួលេខបង្ហាញថា បុគ្គលិកថែទាំសុខភាពចំនួន ៦០,០០០នាក់ នៅក្នុងប្រទេសអង់គ្លេស ស្មើនឹងប្រហែលមួយភាគដប់នៃកម្លាំងការងារទាំងមូល នៅតែមិនទាន់ចាក់វ៉ាក់សាំងគ្រប់២ដូស ហើយពាក់កណ្តាលនៃចំនួនទាំងនេះ នៅមិនទាន់បានចាក់វ៉ាក់សាំងដូសដំបូងនៅឡើយទេ។ ពួកគេទាំងអស់ត្រូវប្រឈមមុខនឹងការបណ្តេញចេញពីការងារ ត្រឹមថ្ងៃព្រហស្បតិ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៩ វិនាទី មុន

ប៊ុត សីហា សន្យាជាលើកចុងក្រោយមិនដើរផ្លូវខុសម្តងទៀតទេ

ព័ត៌មានជាតិ៤ នាទី មុន

សហគមន៍​ទេសចរណ៍​នៅ​ឃុំ​ព្រះដាក់ នាំ​បទពិសោធន៍​​ពិត​ៗ​​ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណដល់ទេសចរជាតិ​និង​អន្តរជាតិបានទស្សនា

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់​គ្រងបាន

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅ​បង្កើតមជ្ឈមណ្ឌល​ស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ

Sokha Hotels

ព័ត៌មានពេញនិយម