ព័ត៌មានអន្ដរជាតិ
សត្វតោ៥ក្បាលនៅសិង្ហបុរីឆ្លងកូវីដចេញរោគសញ្ញាប្រហែលមនុស្ស
កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីបាននិយាយថា សត្វតោ៥ក្បាលនៅឧទ្យានសត្វព្រៃសិង្ហបុរីបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពួកគេបាននៅជិតអ្នកថែទាំឧទ្យានដែលឆ្លងកូវីដ ហើយមានរោគសញ្ញាក្អក និងកណ្តាស់ដូចមនុស្សដែរ។
សត្វតោអាស៊ីដែលជិតផុតពូជបានចាប់ផ្តើមបង្ហាញរោគសញ្ញាឈឺកាលពីចុងសប្តាហ៍កន្លងទៅ ដូច្នេះហើយទើបបានជាមន្ត្រីឧទ្យានបានធ្វើតេស្តកូវីដ-១៩។
សេវាកម្មសត្វ និងពេទ្យសត្វរបស់រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា សត្វឆ្មាធំដែលឆ្លងកូវីដ និងសត្វឆ្មា៥ទៀតនៅឧទ្យាន Night Safari ត្រូវបានដាក់នៅដាច់ដោយឡែកក្នុងរូងរបស់ពួកគេ។
លោក Sonja Luz មន្ត្រីមកពីក្រុមសត្វព្រៃ Mandai Wildlife Group ដែលគ្រប់គ្រងឧទ្យានបាននិយាយថា ៖«សត្វតោឆ្លងទាំងអស់នោះនៅតែខ្លាំង សកម្ម និងមិនចុះខ្សោយឡើយ។ យើងរំពឹងថា ពួកវានឹងជាសះស្បើយពីកូវីដទាំងស្រុង បន្ទាប់ពីមានការព្យាបាល»។
មន្ត្រីឧទ្យាន Night Safari ៣នាក់បានឆ្លងកូវីដ-១៩។ ឧទ្យាននៅតែបើកចំហរសម្រាប់ទទួលភ្ញៀវពេលយប់ដើម្បីទស្សនាសត្វរាប់ពាន់ក្បាល។
សត្វតោអាហ្វ្រិកនៅឧទ្យាន Singapore Zoo ដែលនៅជាប់នឹងឧទ្យាន Night Safari ក៏មានអាការឈឺ ហើយមន្ត្រីបានបញ្ជាឲ្យធ្វើតេស្តរកកូវីដ។
លោក Luz បន្ថែមថា ហានិភ័យនៃការឆ្លងកូវីដពីសត្វទៅមនុស្សមានអត្រាទាបណាស់។ ឧទ្យាន Singapore Zoo និង Night Safari នៅតែបើកទ្វារទទួលអ្នកទស្សនា បើទោះជាការសម្តែងរបស់សត្វតោត្រូវបានផ្អាកជាបណ្តោះអាសន្នក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


