Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និង ចិន នៅតែបដិសេធមិនបញ្ចប់ការខួងយកប្រេង និងឧស្ម័ន

បានផុស

នៅ

កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការខួងយកប្រេង និងឧស្ម័នកំពុងទទួលបានភាពទាក់ទាញនៅឯសន្និសីទកិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP26 របស់ UN នៅចក្រភពអង់គ្លេស ខណៈរដ្ឋាភិបាលចំនួន ១០ បានចូលរួមជាមួយសម្ព័ន្ធអន្តរជាតិថ្មីមួយ ដែលមានបំណងបញ្ចប់ការផលិតនៅក្នុងទឹកដីរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសបារាំង អៀរឡង់ និងទីក្រុង Quebec របស់ប្រទេសកាណាដា ស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមសម្ព័ន្ធ Beyond Oil and Gas Alliance កាលពីថ្ងៃសុក្រ ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយប្រទេសកូស្តារីកា និងដាណឺម៉ាកកាលពីដើមឆ្នាំនេះ ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលកូស្តារីកា Andrea Meza Murillo បានអំពាវនាវឲ្យប្រទេសនានាមានភាពក្លាហាន និងទទួលយកសកម្មភាពជាក់ស្តែងទាំងអស់ ។

លោក Murillo បញ្ជាក់ថា សមាជិកទាំងអស់នឹងកំណត់កាលបរិច្ឆេទដើម្បីបញ្ចប់ការជីកយករ៉ែ និងឧស្ម័នធម្មជាតិ និងចាត់វិធានការកាត់បន្ថយការផលិតបន្ថែម ។

ទន្ទឹមនោះ ពួកគេ​ក៏​នឹង​លើក​ទឹក​ចិត្ត​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ចលនា​នេះ​ដែរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ជប៉ុន ចិន និងប្រទេសផលិតប្រេងសំខាន់ៗភាគច្រើនបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ សេតវិមាន បញ្ជាក់ពេលវេលា និងបញ្ហាដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំរវាងលោក Biden និងលោក Xi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម