Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ស្ថិតនៅលេខរៀងទី ៨ នៅ អាស៊ាន និង ១០៩ លើលោកករណីឆ្លង និងស្លាប់សរុបដោយសារ កូវីដ

បានផុស

នៅ

គិតត្រឹមពេលនេះចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) បានហក់ផុត ១៣.៦៥ លានករណីហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ សរុបនៅក្នុងតំបន់អាស៊ានមាន ២៨៥,២៥១ នាក់ ហើយនេះជាចំនួនករណីឆ្លង និងស្លាប់សរុបក្នុងប្រទសទាំង ១០ នៅអាស៊ាន ក៏ដូចជាលេងរៀងក្នុងតារាងចំណាត់ថ្នាក់លើពិភពលោក ៖

១. ឥណ្ឌូណេស៊ី ឆ្លងសរុប ៤,២៥១,៤២៣ ករណី និងអ្នកស្លាប់ ១៤៣,៦៨៥ នាក់ (លេខរៀងទី ១៤)

២. ហ្វីលីពីន ឆ្លងសរុប ២,៨១៩,៣៤១ ករណី អ្នកស្លាប់ ៤៥,៨០៨ នាក់ (លេខរៀងទី ១៩)

៣. ម៉ាឡេស៊ី ឆ្លងសរុប ២,៥៥៦,៨៦៥ ករណី អ្នកស្លាប់ ២៩,៧៦៩ នាក់ (លេខរៀងទី ២០)

៤. ថៃ ឆ្លងសរុប ២,០៣៧,២២៤ ករណី អ្នកស្លាប់ ២០,១៩៧ នាក់ (លេខរៀងទី ២៤)

៥. វៀតណាម ឆ្លងសរុប ១,០៤៥,៣៩៧ ករណី អ្នកស្លាប់ ២៣,២៧០ នាក់ (លេខរៀងទី ៣៧)

៦. មីយ៉ាន់ម៉ា ឆ្លងសរុប ៥១៤,៧១៦ ករណី អ្នកស្លាប់ ១៨,៩៦៣ នាក់ (លេខរៀងទី ៦២)

៧. សិង្ហបុរី ឆ្លងសរុប ២៤១,៣៤១ ករណី អ្នកស្លាប់ ៦១២ នាក់ (លេខរៀងទី ៨៨)

៨. កម្ពុជា ឆ្លងសរុប ១១៩,៦៣៦ ករណី អ្នកស្លាប់ ២,៨៧៦ នាក់ (លេខរៀងទី ១០៩)

៩. ឡាវ ឆ្លងសរុប ៥៦,៣២៤ ករណី អ្នកស្លាប់ ១១០ នាក់ (លេខរៀងទី ១២៤)

១០. ព្រុយណេ ឆ្លងសរុប ១៤,២៩១ ករណី អ្នកស្លាប់ ៩៦ នាក់ (លេខរៀងទី ១៦៧)

គួរបញ្ជាក់ថា ទិន្នន័យនេះគឺគិតត្រឹមថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ដោយមានករណីឆ្លងថ្មីសរុបចំនួន ២៧,០១៤ ករណី ពោលវាខ្ពស់ជាងចំនួនសរុបកាលពីថ្ងៃចន្ទដែលមានចំនួន ២៥,៥៧១ ករណី ខណៈចំនួនអ្នកស្លាប់ថ្មីវិញមាន ៣៦១ នាក់ ពោលថយចុះពីចំនួន ៣៦៥ នាក់កាលពីថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometers

ចុចអាន ៖ កម្ពុជា ឈរលំដាប់ទី ១ ចំណោម ១០ ប្រទេសនៅ អាស៊ាន មានអត្រាចាក់ វ៉ាក់សាំងកូវីដខ្ពស់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម