ព័ត៌មានអន្ដរជាតិ
កម្ពុជា ឈរលំដាប់ទី ១ ចំណោម ១០ ប្រទេសនៅ អាស៊ាន មានអត្រាចាក់ វ៉ាក់សាំងកូវីដខ្ពស់បំផុត
យោងតាមរបាយការណ៍ស្ដីពីអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទូទាំងប្រទេសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៩ ខែវិច្ឆិកា កម្ពុជា បានឈានដល់គោលដៅចាក់វ៉ាក់សាំងបាន ៨៥.៦១ ភាគរយ ហើយជាប្រទេសឈរនៅលំដាប់ទី ១ ក្នុងតំបន់អាស៊ាន មានអត្រាចាក់វ៉ាក់សាំងពេញដូស (២ ដូស) បានខ្ពស់បំផុត ។

ចំណែកខាងក្រោមនេះជាអត្រាចាក់វ៉ាក់សាំងពេញដូស (២ ដូស) ក្នុងប្រទេសអាស៊ានទាំង ១០ ៖
១. កម្ពុជា សរុប ៨៧.៥០ ភាគរយ
២. សិង្ហបុរី សរុប ៨៥.២៨ ភាគរយ
៣. ព្រុយណេ សរុប ៨០.៦៧ ភាគរយ
៤. ម៉ាឡេស៊ី សរុប ៧៧.៨៩ ភាគរយ
៥. វៀតណាម សរុប ៦៣.០៦ ភាគរយ
៦. ថៃ សរុប ៦២.៨៩ ភាគរយ
៧. ឥណ្ឌូណេស៊ី សរុប ៤៥.៧៦ ភាគរយ
៨. ឡាវ សរុប ៤៤.០៧ ភាគរយ
៩. ហ្វីលីពីន សរុប ២៩.៦៧ ភាគរយ
១០. មីយ៉ាន់ម៉ា សរុប ២៤.១៧ ភាគរយ

ចំណែកប្រទេសឈរលេខ ១ លើពិភពលោក ដែលចាក់វ៉ាក់សាំងកូវីដបានច្រើនបំផុតគឺ អារ៉ាប់រួម ចាក់បាន ៩៨ ភាគរយ លេខ ២ បានទៅលើព័រទុយហ្គាល់ ចាក់បាន ៨៩ ភាគរយ និងលេខ ៣ បានទៅលើ គុយបា ចាក់បាន ៨៩ ភាគរយដូចគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Our World In Data
ចុចអាន ៖ ក្រៅពី កម្ពុជា តើប្រទេស អាស៊ាន ណាខ្លះទៀតប្រកាសទិញថ្នាំកូវីដរបស់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


