ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមប្រើធម៌ក្តៅលើ អ្នកប្រណាំងម៉ូតូ តាមផ្លូវសាធារណៈ
ការប្រណាំងម៉ូតូតាមផ្លូវសាធារណៈ ដែលមានការចូលរួមពីអ្នកប្រណាំង៥ឬច្រើនជាងនេះ ត្រូវបានចាត់ទុកជារឿងខុសច្បាប់នៅក្នុងប្រទេសថៃ ហើយពេលនេះ ប៉ូលិស ចង់ធ្វើវិសោធនកម្មចំពោះច្បាប់ ចង់ឲ្យវាផ្លាស់ប្តូរ ដោយចាត់ទុកជារឿងខុសច្បាប់ទោះមានអ្នកប្រណាំងត្រឹមតែ២នាក់ក៏ដោយ។

អគ្គស្នងការរងនគរបាលជាតិ លោក Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីព្រាងដើម្បីផ្លាស់ប្តូរច្បាប់ចរាចរណ៍ផ្លូវគោក កំពុងស្ថិតក្នុងការពិចារណាដោយគណៈកម្មាធិការព្រឹទ្ធសភា។
លោកនិយាយថា ប៉ូលិសទូទាំងប្រទេស នឹងត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរ ដូច្នេះពួកគេអាចអនុវត្តច្បាប់បាន។
វិសោធនកម្មដែលស្នើឡើងនេះ បានកើតឡើងស្របពេលប៉ូលិស បើកការបង្ក្រាបទូទាំងប្រទេស លើការប្រណាំងខុសច្បាប់ដែលជាលទ្ធផល ម៉ូតូជិត២០,០០០គ្រឿងត្រូវបានរឹបអូសក្នុងខែនេះ។

លោកបន្តថា ជាផ្នែកមួយនៃការទប់ស្កាត់ ប៉ូលិសនឹងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីស្វែងរកការប្រមូលផ្តុំការប្រណាំងតាមដងផ្លូវ។ លោកបន្ថែមថា សាលារៀននានានឹងត្រូវបានស៊ើបអង្កេតលើបញ្ហានេះ ដោយសារតែ ៥០% នៃអ្នកប្រណាំងគឺជាមនុស្សស្ថិតក្នុងវ័យសិក្សា។
ប្រជាជនក៏អាចជូនដំណឹងដល់ប៉ូលិសផងដែរអំពីការប្រណាំងខុសច្បាប់ណាមួយ ហើយនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៣,០០០បាត (ប្រហែល ៨៩ដុល្លារអាមេរិក)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ពន្យារពេលបើក ក្លឹបរាត្រីរហូតដល់ពាក់កណ្តាលខែមករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


