រុស្ស៊ី ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដក្នុងទីក្រុង មូស្គូ ហើយ!
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដក្នុងទីក្រុង មូស្គូ ហើយ!

Published

on

ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួនហើយនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងរបស់ខ្លួនផ្ទាល់ឈ្មោះ Sputnik V ដែលត្រូវបានចុះបញ្ជីកាលពីខែសីហាកំពុងត្រូវបានគេប្រើប្រាស់។

អ្នកអភិវឌ្ឍន៍និយាយថា វាមានប្រសិទ្ធភាព៩៥ភាគរយហើយមិនបង្កផលប៉ះពាល់អ្វីធំដុំទេប៉ុន្តែវានៅតែកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តទ្រង់ទ្រាយធំ។

មនុស្សរាប់ម៉ឺននាក់បានចុះឈ្មោះរួចទៅហើយដើម្បីទទួលបានការចាក់វ៉ាក់សាំងដំបូងនៅចុងសប្តាហ៍នេះប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថាតើរុស្ស៊ីអាចផលិតបានប៉ុន្មានដូស។

អ្នកផលិតរំពឹងថានឹងអាចផលិតវ៉ាក់សាំងបានចំនួន២លានដូសនៅត្រឹមដំណាច់ឆ្នាំនេះ។

អភិបាលក្រុងមូស្គូលោក Sergei Sobyanin ដែលបានប្រកាសពីកម្មវិធីនេះកាលពីដើមសប្តាហ៍បាននិយាយថា វ៉ាក់សាំងកំពុងត្រូវបានផ្តល់ជូនដល់ប្រជាជននៅក្នុងទីក្រុងមានមនុស្សចំនួន១៣លាននាក់មួយនេះ។ ពួកគេជាអ្នកដែលធ្វើការនៅតាមសាលារៀននិងសេវាសុខភាពនិងបុគ្គលិកសង្គម។

លោកបាននិយាយថា បញ្ជីនឹងត្រូវបន្ថែមទៀតនៅពេលដែលវ៉ាក់សាំងកាន់តែមានច្រើន។

គួរបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងបានចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ

ចុចអាន៖ ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services