ព័ត៌មានអន្ដរជាតិ
WHO ប្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនឲ្យហើយ ចំពោះការផ្ទុះវីរុស Omicron
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រទី៣ខែធ្នូនេះថា បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក គួរតែបង្កើនសមត្ថភាពថែទាំសុខភាព និងចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ប្រជាជនរបស់ពួកគេ ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងនៃករណីកូវីដ ដែលជំរុញដោយវីរុសបំប្លែងខ្លួន Omicron។
វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីខែមុន ហើយត្រូវបាន WHO ចាត់ទុកថាជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែប្រមូលទិន្នន័យដើម្បីកំណត់ថាតើវាឆ្លងខ្លាំងកម្រិតណា និងបណ្តាឲ្យមានជំងឺធ្ងន់ធ្ងរប៉ុនណា។

វីរុសនេះត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង២០ហើយ ហើយបានចាប់ផ្តើមវាយលុកអាស៊ីក្នុងសប្តាហ៍នេះ ដោយករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌា។ រដ្ឋាភិបាលជាច្រើនបានឆ្លើយតប ដោយការរឹតបន្តឹងច្បាប់ធ្វើដំណើរ។
លោក Takeshi Kasai នាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការគ្រប់គ្រងព្រំដែនអាចទិញពេលវេលាបាន ប៉ុន្តែគ្រប់ប្រទេស និងសហគមន៍ទាំងអស់ ត្រូវតែរៀបចំសម្រាប់ការកើនឡើងនៃករណីឆ្លងថ្មី”។

លោក Kasai និយាយថា “ប្រជាជន មិនគួរពឹងផ្អែកតែលើវិធានការព្រំដែនប៉ុណ្ណោះទេ។ អ្វីដែលសំខាន់បំផុតគឺត្រូវត្រៀមខ្លួនសម្រាប់វីរុសបំប្លែងខ្លួនដែលមានលទ្ធភាពឆ្លងខ្លាំងទាំងនេះ។ រហូតមកដល់ពេលនេះ ព័ត៌មានដែលយើងមានបានបង្ហាញថា យើងមិនចាំបាច់ផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងទេ”។
លោក Kasai បន្តថា ប្រទេសនានា ត្រូវតែប្រើមេរៀនដែលបានរៀនពីការដោះស្រាយជាមួយវីរុសបំប្លែងខ្លួន Delta ហើយបានជំរុញឲ្យពួកគេ ចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ក្រុមមនុស្សដែលងាយរងគ្រោះ និងអនុវត្តវិធានការបង្ការដូចជាពាក់ម៉ាស និងច្បាប់រក្សាគម្លាតសង្គមជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បារម្ភផ្ទះកូវីដជាថ្មី ក្រុមវេជ្ជបណ្ឌិត ឥណ្ឌា តវ៉ាឲ្យរដ្ឋាភិបាលចុះឈ្មោះនិស្សិត រៀនពេទ្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


