ការពិតទាំង ៦ គួរដឹង ពីវីរុសបំប្លែងខ្លួន Omicron ឲ្យច្បាស់ជាងមុនបន្ថែមទៀត
Connect with us

ព័ត៌មានអន្ដរជាតិ

ការពិតទាំង ៦ គួរដឹង ពីវីរុសបំប្លែងខ្លួន Omicron ឲ្យច្បាស់ជាងមុនបន្ថែមទៀត

បានផុស

នៅ

ខណៈការប្រែប្រួលនៃវីរុសបំប្លែងខ្លួន Omicron កាន់តែឆ្លងរាលដាលសឹងគ្រប់ប្រទេស ហើយតែមិនទាន់មានការស្រាវជ្រាវណាមួយ រកមូលហេតុច្បាស់លាស់ បាននូវឡើយ ពីករណីមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជា Omicron មិនបណ្ដាលឲ្យមនុស្សណាស្លាប់ តែយ៉ាងណា យើងក៏ត្រូវតែដឹង និងស្វែងយល់ឲ្យកាន់តែច្បាស់ជាងមុនដូចគ្នា។

វា​ជា​ប្រភេទ​ជំងឺ​កូវីដ-១៩ បំប្លែងខ្លួន ដែល​រីក​រាល​ដាល​លឿន​បំផុត​ មិន​ធ្លាប់​មាន និង​រីក​រាល​ដាល​លឿន ​ជាង​ប្រភេទ​មុនដល់ទៅ ២-៥ ដង។

រោគ​សញ្ញា​នៃ​វីរុស​បំប្លែង​ខ្លួន Omicron មាន​រោគ​សញ្ញា​ស្រាល ហើយ​ភាគច្រើន​មិន​មាន​រោគ​សញ្ញា ​ឬ​រោគ​សញ្ញា​តិច​ជាង ​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ។

ទោះយ៉ាងណា មកដល់ពេលនេះ មិនទាន់មាន​​ករណី​ឆ្លង Omicron ណា​ម្នាក់​បាន​ស្លាប់​នោះ​ទេ។

ក្រុមដែលមានហានិភ័យពីវីរុសកូវីដ១៩ ដើម នៅ​ តែ​មាន​ហានិភ័យ​ខ្ពស់​ដូច​ពី​មុន។ ទោះបីជាមិនទាន់មានអ្នកស្លាប់ ឬ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​មេរោគកូវីដ​ក៏ដោយ ប៉ុន្តែ​នោះ​មិនមែន​មានន័យថា Omicron មិន​គួរ​​ឲ្យ​ខ្លាច​នោះ​ទេ​។

​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Thirawat Hemajuta ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល​មហាវិទ្យាល័យ​ឱសថ មន្ទីរពេទ្យ Chulalongkorn បញ្ជាក់​ថា Omicron ងាយ​ឆ្លង និង​រីករាលដាលយ៉ាងឆាប់រហ័ស ដូច្នេះមនុស្ស​ត្រូវ​ចៀសវាង​ប្រព័ន្ធ​ភាព​ស៊ាំ ភាព​ធន់​​នឹង​ថ្នាំ ដែល​ងាយ​នាំឲ្យ​ការ​ឆ្លង​មេរោគ ​ក្នុង​រាងកាយ​យ៉ាង​ឆាប់រហ័ស និងអាច​ចម្លង​មេរោគ​ទៅ​ ក្នុង​តំបន់ណាមួយ ។

ជារឿយៗមានអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ រួចទៅហើយ។ មិន​អាច​និយាយ​ថា​ “ការឆ្លងមេរោគ Omicron មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ” ដោយសារតែយោងទៅ តាម​ទិន្នន័យ​អាហ្វ្រិក អ្នកឆ្លងគឺស្ថិតក្នុងក្រុម​អាយុដែលមាន​សុខភាពល្អ។

ត្រលប់មកវិញ ជាមួយនឹងរោគសញ្ញា Omicron ធ្ងន់ធ្ងរ​រយៈពេល ២-៣ ថ្ងៃ ​ដូច្នេះ​ប្រសិន​បើ​មនុស្ស​ចាស់ ឬ​ឈឺ​ដោយ​ជំងឺ​ពី​កំណើត អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​មនុស្ស​វ័យក្មេង​។

មេរោគអាចឆ្លងតាមខ្យល់?

សាស្ត្រាចារ្យ​បណ្ឌិត Teerawat បានបន្ថែមថា មានព័ត៌មានថា ​អ្នកទេសចរពីរនាក់​ត្រូវបានដាក់​ឲ្យ​នៅ ដាច់ដោយឡែក នៅ ក្នុងបន្ទប់ ហើយបានឆ្លងមេរោគ Omicron ។ ទោះ​បី​ជា​មិន​ដែល​មាន​ឱកាស​បាន​ស្និទ្ធស្នាល​នឹង​គ្នា​ពី​មុន​មក​ក៏​ដោយ តែហានិភ័យនៃការឆ្លង គឺមានកម្រិតខ្ពស់។ រហូតដល់​ដល់ពេលនេះ គេបានបានកត់សម្គាល់ថា តើ​ការឆ្លង​រាលដាល​ ពិតជាតាម​អាកាស​មែន​ឬ​យ៉ាងណា?

វីរុស​នេះ​កាន់​តែ​ពិបាក​រក​មេរោគ

វាត្រូវបានគេរាយការណ៍ថា ជាមួយនឹងការប្រែប្រួលដ៏ធំនៅ ក្នុងកូដហ្សែន នេះធ្វើ​ឲ្យ​វាអាចធ្វើទៅ បាន​ ដើម្បី​ចៀស​វាងការធ្វើតេស្ត PCR ដែលជានីតិវិធីស្តង់ដារ​ ​ត្រូវ​បាន​ប្រើដើម្បីធ្វើតេស្តរកមេរោគឆ្លងទូទាំងពិភពលោក។ កំហុសទាំងនេះមានចាប់ពីហ្សែន Omicron ដែលមិនអាចរកឃើញបាន រហូតដល់ការរកឃើញបំណែក ២/៣ ដែលជាកម្រិតទាបនៃការរកឃើញ​មេរោគដោយមិនត្រឹមត្រូវ ប៉ុន្តែមានផ្ទុកមេរោគខ្ពស់។ ដោយសារតែការបង្ខូចទ្រង់ទ្រាយកូដហ្សែន ធ្វើ​ឲ្យ​ការរកឃើញ PCR មានភាពមិនត្រឹមត្រូវ។

លើសពីនេះ ឧបករណ៍ធ្វើតេស្ត ATK មិន​ស័ក្តិសម​សម្រាប់ការធ្វើតេស្ត Omicron ទេ។ ទោះបីជាការរកឃើញ​អង់ទីហ្សែនរបស់មេរោគ អាចរកឃើញ Omicron ប៉ុន្តែជាមួយ​នឹង​ដំណើរការ​យឺត ATK វា​ច្រើន​តែ​មាន​ភាព​វិជ្ជមាន​មិន​ពិត។ ដូច្នេះវាប្រហែលជាមិនមែន​ជា​ជម្រើស​ដ៏​ល្អ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ខុសពី WHO គ្រូពេទ្យជំនាញ ថៃ ប្រាប់តែ ៣ ក្បាច់ប៉ុណ្ណោះ Omicron មិនមកកៀក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៧ ម៉ោង មុន

បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​ចត​ស្ងៀម​មុខ​ផ្ទះ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ប៉ែន ចំ​រ៉ុង ចាត់ទុក​លោក ហ្វៃ សំអាង ជា​អ្នកមាន​គុណ​ដំបូង​គេ​លើ​វិស័យ​ភាពយន្ត

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ខេ​មរៈ​ សិរីមន្ត ធ្វើ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ ខេ​មរៈ ស្រី​ពៅ យ៉ាង​អធិកអធម

ជីវិតកម្សាន្ដ១១ ម៉ោង មុន

រឿងរ៉ាវនាយ ចយ និងភរិយា ​ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​នៅតែ​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត “​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​”

Sokha Hotels

ព័ត៌មានពេញនិយម