ព័ត៌មានអន្ដរជាតិ
ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត
ប្រទេសចិនមិនអាចរស់នៅជាមួយកូវីដបានទេ ព្រោះវានឹងបង្កឲ្យមានជំងឺធ្ងន់ធ្ងរនិងការស្លាប់ជាច្រើន ក៏ដូចជាបញ្ហានយោបាយដ៏ធំផងដែរ។ នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល។
លោក Liang Wannian អតីតមន្ត្រីគណៈកម្មការសុខភាពជាតិ និងជាប្រធានក្រុមអ្នកជំនាញដែលផ្តល់យោបល់ដល់រដ្ឋាភិបាលលើការឆ្លើយតបនឹងមេរោគកូវីដ បាននិយាយថា ថ្វីបើមានភាគរយទាបនៃអ្នកឆ្លងដែលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់ក៏ដោយ ក៏ប្រជាជនចិនទាំង១.៤ពាន់លាននាក់ បានចាត់ទុកថា ករណីនោះនឹងមានសារៈសំខាន់។
លោក Liang បានប្រាប់ទូរទស្សន៍រដ្ឋ China Central Television កាលពីយប់ថ្ងៃអាទិត្យថា “អ្នកអាចស្រមៃមើលថាតើមានមនុស្សប៉ុន្មាននាក់នឹងឈឺធ្ងន់ ឬស្លាប់។ វាត្រូវតែគ្រប់គ្រងឲ្យបាន ហើយការឆ្លងមិនត្រូវបានអនុញ្ញាតឲ្យបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងការស្លាប់ច្រើននោះទេ”។
ប្រទេសចិនបានដាក់វិធានការ “កម្ទេច” ដើម្បីលុបបំបាត់ការផ្ទុះឡើងក្នុងសហគមន៍រាប់សិបដង ចាប់តាំងពីទប់ស្កាត់ការផ្ទុះឡើងដំបូងរបស់ខ្លួនកាលពីឆ្នាំមុន។ ឥឡូវនេះចិនមានការផ្ទុះឡើងចំនួនបួនកន្លែងដាច់ដោយឡែកពីគ្នា ដូចជានៅ Inner Mongolia, Heilongjiang, Yunnan និង Hebei ខណៈការឆ្លងក្នុងស្រុកថ្មីចំនួន ៣៨ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ។
ការឆ្លើយតបមិនអត់ឱនរបស់ចិន គឺពឹងផ្អែកលើព្រំដែនដែលបិទយ៉ាងទូលំទូលាយ និងវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដូចជាការបិទខ្ទប់ជាដើម។ វិធីសាស្រ្តនេះ បានជំរុញឲ្យមានការលើកឡើងថា ប្រទេសនេះកំពុងផ្តាច់ខ្លួនពីពិភពលោក ក៏ដូចជាការចោទជាសំណួរនៅក្នុងប្រទេសផងដែរ បន្ទាប់ពីការដាក់ចេញវិធានការយ៉ាងតឹងរ៉ឹងរយៈពេលជិតពីរឆ្នាំ រួមមានការធ្វើតេស្តញឹកញាប់ ការធ្វើចត្តាឡីស័ករយៈពេលយូរ និងការរឹតបន្តឹងលើការចាកចេញពីតំបន់លំនៅដ្ឋានដែលជាកន្លែងករណីត្រូវបានរកឃើញ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Liang សារភាពថា នេះបានបណ្តាលឲ្យមានភាពនឿយហត់ និង ការមិនសប្បាយចិត្ត ប៉ុន្តែអះអាងថា “ការមិនសប្បាយចិត្ត មិនអាចដោះស្រាយបញ្ហាណាមួយបានទេ ហើយប្រទេសចិនក៏នឹងមិនដើរតាមមាគ៌ារបស់ប្រទេសដែលជ្រើសរើសយកការកុហកដែរ”។
ស្របពេលជាមួយគ្នានោះ លោក Liang បាននិយាយថា ប្រទេសចិននឹងមិនភ័យខ្លាចចំពោះការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីៗដូចជា Omicron ទេ ហើយនឹងចាត់ទុកពួកគេដូចជាវគ្គក្នុងវីដេអូហ្គេម ដែលត្រូវលេងឆ្លងកាត់។
វ៉ាក់សាំងនៅតែជួយការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែមនុស្សគួរតែត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងពេញមួយជីវិត ដើម្បីរក្សាភាពស៊ាំ។ កុំជឿថា ចាក់៣ដូសគ្រប់គ្រាន់ឲ្យសោះនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ចិន កំពុងប្រយុទ្ធជាមួយការផ្ទុះវីរុសកូវីដបំប្លែងខ្លួន ទ្រង់ទ្រាយធំបំផុត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ