ព័ត៌មានអន្ដរជាតិ
ចិន កំពុងប្រយុទ្ធជាមួយការផ្ទុះវីរុសកូវីដបំប្លែងខ្លួន ទ្រង់ទ្រាយធំបំផុត (មានវីដេអូ)
ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំបំផុត ដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta។
អាជ្ញាធរចិនបាននិយាយថា ការឆ្លងក្នុងសហគមន៍ថ្មីចំនួន៣២ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១៤ខែវិច្ឆិកា ដែលភាគច្រើនគឺនៅក្នុងទីក្រុង Dalian ភាគឦសាន។ តួលេខនោះធ្វើឲ្យករណីឆ្លងក្នុងសហគមន៍សរុប ចាប់តាំងពីថ្ងៃទី១៧ខែតុលាមក កើនដល់១,៣០៨ករណី ពោលគឺលើសការឆ្លងក្នុងសហគមន៍ដែលមានចំនួន១,២៨០ករណី នៅពេលផ្ទុះវីរុសបំប្លែងខ្លួន Delta កាលពីរដូវក្តៅ។
នេះគឺជាការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួន Delta ទ្រង់ទ្រាយធំបំផុតរបស់ប្រទេសចិន ដែលបានប៉ះពាល់ដល់ខេត្ត តំបន់ និងក្រុងចំនួន២១។
ថ្វីបើវាមានទំហំតូចជាងការផ្ទុះឡើងនៅក្នុងប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែអាជ្ញាធរចិនមានក្តីព្រួយបារម្ភ ក្នុងការទប់ស្កាត់ការឆ្លងបន្ថែមទៀតក្រោមគោលការណ៍មិនអត់ឱនរបស់រដ្ឋាភិបាល។
តំបន់ជាច្រើនបានទប់ទល់នឹងការផ្ទុះវីរុសក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការផ្ទុះឡើងនាពេលថ្មីនេះ ដោយសារការអនុវត្តយ៉ាងរហ័សដូចជាការតាមដានទំនាក់ទំនងយ៉ាងហ្មត់ចត់ ការធ្វើតេស្តមនុស្សជាច្រើនលើកនៅក្នុងតំបន់ហានិភ័យ ការបិទកន្លែងកម្សាន្តនិងទីកន្លែងវប្បធម៌ និងការរឹតបន្តឹងលើវិស័យទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wu Liangyou មន្ត្រីនៅគណៈកម្មាធិការសុខភាពជាតិបាននិយាយថា ទីក្រុង Dalian នៅតែបិទខ្ទប់ក្នុងការតស៊ូជាមួយវីរុសនេះ។
ចាប់តាំងពីអ្នកជំងឺក្នុងទីក្រុង Dalian ត្រូវបានរាយការណ៍កាលពីថ្ងៃទី៤ខែវិច្ឆិកា ទីក្រុងកំពង់ផែដែលមានប្រជាជនចំនួន៧.៥លាននាក់មួយនេះ បានរកឃើញការឆ្លងក្នុងសហគមន៍ជាមធ្យម២៤ករណីក្នុងមួយថ្ងៃ ច្រើនជាងទីក្រុងដទៃទៀតរបស់ប្រទេសចិន។
គិតត្រឹមថ្ងៃទី១៤ខែវិច្ឆិកា ប្រទេសចិនដីគោកបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ-១៩ចំនួន៩៨,៣១៥ ករណីនិងមានអ្នកស្លាប់ចំនួន៤,៦៣៦នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន កំពុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារកូវីដ ចាប់តាំងពីការផ្ទុះនៅ អ៊ូហាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ