ព័ត៌មានអន្ដរជាតិ
ទាហានថៃជាង ១៦០នាក់ ត្រូវបង្ខំឲ្យសម្រេចកាមដោយខ្លួនឯងសិន មុនងូតទឹក
ទាហានថៃជាង ១៦០នាក់ ត្រូវបានបង្ខំឲ្យសម្រេចកាមដោយខ្លួនឯង (Masturbate) មុនពេលពួកគេទទួលការអនុញ្ញាតឲ្យងូតទឹក។

នេះជាអ្វីដែលអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអះអាង ហើយមានសារព័ត៌មានថៃជាច្រើនបានរាយការណ៍អំពីរឿងនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ឬ សេចក្តីថ្លែងការណ៍ណាមួយពីមន្ត្រីយោធានៅឡើយទេ។
នៅលើ Facebook រូបភាពដែលគេថតចេញពីអេក្រង់ ត្រូវបានចែករំលែក និងចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ និយាយអំពីទាហានដែលអង្គុយរួមគ្នា ជាមួយនឹងចំណងជើងជាភាសាថៃដែលបកប្រែថា “សប្តាហ៍នៃការត្រួតពិនិត្យ ការសម្រេចកាមដោយខ្លួនឯង។ សូមបញ្ចប់ការសម្រេចកាមរបស់អ្នកជាមុនសិន បន្ទាប់មកអ្នកនឹងត្រូវបានអនុញ្ញាតឲ្យទៅងូតទឹក។ ធ្វើវារួមគ្នាជាមួយសមាជិក ១៦៨នាក់”។

វីដេអូដើមនៃសកម្មភាពនេះ ត្រូវបានគេបង្ហោះលើ Story Instagram ហើយលុបចេញវិញ។
នៅលើ Facebook ប្រជាជនថៃជាច្រើនបាននិងកំពុងបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងជួរកងទ័ព ហើយនិយាយថា ពួកគេក៏ធ្លាប់ជួបប្រទះនូវស្ថានភាពបែបនេះដែរពេលកំពុងបម្រើការ ក៏ដូចជាការអះអាងផ្សេងទៀតនៃការបៀតបៀនផ្លូវភេទ និងការរំលោភបំពានផ្លូវភេទជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


