ព័ត៌មានជាតិ
នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន
អបអរសាទរចំពោះនិស្សិតនាយទាហានកម្ពុជាចំនួន៨រូប ដែលបានការពារសារណាបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ នៅក្នុងទីក្រុងណានជីង ប្រទេសចិន។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ និស្សិតនាយទាហានកម្ពុជាចំនួន ៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ ក្នុងនោះ មាននិស្សិតនាយទាហានថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធាចំនួន ១ រូប (ស្រី) និងនាយទាហានថ្នាក់បញ្ជាការសេនាធិការកងទ័ពជើងគោកចំនួន ៧រូប ហើយបានចូលរួមពិធីបិទវគ្គទទួលសញ្ញាប័ត្រ និងទទួលប័ណ្ណសសើរចំនួន ២រូបផងដែរ។
សូមបញ្ជាក់ថា វគ្គសិក្សានេះ មានរយៈពេល ១១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មាននិស្សិតនាយទាហានអន្តរជាតិចូលរួមសរុបចំនួន ៤៦រូប មកពី ១៦ប្រទេស ដែលក្នុងនោះ សិក្សានៅក្នុង សាលាមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពជើងគោក ទីក្រុងណានជីង ប្រទេសចិន។ នេះ គឺជាធនធានមនុស្សថ្មីមួយទៀតសម្រាប់បម្រើឱ្យវិស័យការពារជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


