ព័ត៌មានអន្ដរជាតិ
វៀតណាម កំពុងគិត ចង់កែច្បាប់រើសទាហាន
ក៏ព្រោះតែមានតម្អូញតម្អែរពីសំណាក់ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធច្បាប់រើសទាហាន ស្រាប់តែ ក្រសួងការពារជាតិវៀតណាម បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងពិចារណាកែប្រែច្បាប់ពីមុន ដែលហាមប្រាមអ្នកមានចាក់សាក់លើដងខ្លួន មិនឲ្យចូលបម្រើការក្នុងជួរកងទ័ព។

តាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអង្គារទី៣០ខែកក្កដា, ក្រសួងបានធ្វើសេចក្តីប្រកាស បន្ទាប់ពីស្តាប់មតិរបស់ប្រជាពលរដ្ឋក្នុងខេត្ត Tay Ninh នៅភាគខាងត្បូង ក៏ដូចជាពីតំបន់មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
មានសេចក្តីរាយការណ៍ថា ព្រោះតែមិនចង់ចូលធ្វើទាហាន យុវជនវៀតណាមមួយចំនួន នាំគ្នាទៅចាក់សាក់ ហើយដោយសារបញ្ហានេះ ពលរដ្ឋបានជំរុញក្រសួងការពារជាតិ គួររើសបុរសដែលមានចាក់ឲ្យចូលធ្វើទាហានដែរទៅ ដើម្បីការស្មើភាពគ្នានៅក្នុងសង្គម និងធានាថា មានអ្នកពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ ត្រូវបានរើសឲ្យចូលបម្រើក្នុងជួរកងទ័ព។

យោងតាមក្រសួង, ច្បាប់បច្ចុប្បន្នទាក់ទងនឹងការចាក់សាក់ គឺជាផ្នែកមួយនៃស្តង់ដារនយោបាយនិងសីលធម៌ សម្រាប់ការជ្រើសរើសពលរដ្ឋឲ្យចូលបម្រើយោធា។ ប្រជាពលរដ្ឋនឹងមិនត្រូវបានជ្រើសរើសទេ ប្រសិនបើរាងកាយរបស់ពួកគេមានស្នាមសាក់។
ការចាក់សាក់នៅកន្លែងដែលអាចមើលឃើញដូចជាលើមុខ ក្បាល ក កំភួនដៃ ភ្លៅ ភាគច្រើននៃខ្នង ទ្រូង ឬពោះ គឺសុទ្ធតែត្រូវបានចាត់ទុកថា មិនអាចទទួលយកបាន។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងបានចេញសេចក្តីណែនាំដោយបញ្ជាក់ថា ប្រសិនបើការចាក់សាក់តូច លើកន្លែងមើលមិនឃើញ ហើយមិនប៉ះពាល់ដល់សីលធម៌ វិន័យ ឬបរិស្ថាននោះ ប្រជាពលរដ្ឋដែលមានស្នាមសាក់បែបនេះ ក៏នៅតែត្រូវបានពិចារណារើសចូលបម្រើក្នុងជួរយោធា ដដែល។
ដូច្នេះហើយ ឥឡូវ ក្រសួងកំពុងគិតគូរពីបញ្ហានេះមែនទែន ហើយគេរំពឹងថា ក្រសួងនឹងចេញសេចក្តីសម្រេច នាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ជួបគ្រោះផ្ទួនៗ រញ្ជួយដីផង ទឹកជំនន់ផង ឥឡូវបាក់អណ្តូងរ៉ែ ស្លាប់កម្មករទៀត
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


