ព័ត៌មានអន្ដរជាតិ
ក្នុងមួយខែ ទាហានថៃម្នាក់ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?
មិនខុសគ្នាពីប្រទេសឡាវនោះទេ ខណៈដែលប្រាក់ឈ្នួលរបស់ទាហានថៃក៏អាចប្រែប្រួលទៅតាមឋានៈ តួនាទី ភេទ ព្រមទាំងបទពិសោធន៍ដែលធ្វើការងារមួយនេះអស់រយៈពេលជាច្រើនឆ្នាំ។
សម្រាប់ទិន្នន័យដែលនាំមកបង្ហាញពេលនេះ ត្រូវបានចងក្រងឡើងដោយទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលថៃ ការស្ទង់មតិប្រាក់ខែ និងប្រភពផ្សេងទៀតដូចជា ការប្រកាសការងារ ក៏ដូចជាអំពីប្រាក់ខែប្រចាំឆ្នាំ ២០២៣ ។
យោងតាមប្រភពដដែលបានបញ្ជាក់ថា ទាហានម្នាក់ដែលធ្វើការនៅប្រទេសថៃ ជាធម្មតានឹងទទួលបានប្រាក់ប្រហែល ៩០៨ ២០០ បាតក្នុងមួយឆ្នាំ ហើយនេះអាចចាប់ពីប្រាក់ខែជាមធ្យមទាបបំផុតប្រហែល ៤២៨ ៤០០ បាតដល់ប្រាក់ខែជាមធ្យមខ្ពស់បំផុត ១ ៤៤០ ៧០០ បាត។
បន្ថែមពីនេះទៀតសោត ប្រាក់បៀវត្សរ៍ជាមធ្យមសម្រាប់ទាហាននៅក្នុងប្រទេសថៃទាំងអស់នេះ រួមបញ្ចូលអត្ថប្រយោជន៍ដូចជា ការស្នាក់នៅ ប្រាក់ឧបត្ថម្ភអាហារ និងប្រាក់បន្ថែមសម្រាប់កាតព្វកិច្ចគ្រោះថ្នាក់ ឬការដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ វាក៏អាចធ្វើទៅបានដែរ សម្រាប់ទាហានម្នាក់ក្នុងការរកប្រាក់បានច្រើនជាង ឬតិចជាងប្រាក់ខែមធ្យមដែលបានបង្ហាញខាងលើ។
ក្នុងនោះផងដែរ ប្រាក់ឈ្នួលប្រចាំខែដែលទាហានម្នាក់ទទួលបានខ្ពស់ ក៏អាស្រ័យលើកត្តាសំខាន់បំផុតក្នុងការកំណត់ប្រាក់ខែ ទៅតាមចំនួនបទពិសោធន៍ឆ្នាំដែលពួកគេម្នាក់ៗមាន។
សម្រាប់ទាហាននៅក្នុងប្រទេសថៃដែលមានបទពិសោធន៍តិចជាងពីរឆ្នាំ អាចរកប្រាក់បាននៅកន្លែងណាមួយនៅក្នុងតំបន់ ចំនួន ៤៩៣ ០០០ បាត ខណៈដែលអ្នកមានបទពិសោធន៍ ២ទៅ៥ ឆ្នាំ ប្រាក់ខែជាមធ្យមនឹងកើនឡើងដល់ ៦៨១ ៩០០ បាត។ ស្របពេលដែល អ្នកមានបទពិសោធន៍ចាប់ពីប្រាំឆ្នាំទៅដប់ឆ្នាំក្នុងនាមជាទាហាន ប្រាក់ខែជាមធ្យមនឹងទទួលបានដល់ទៅ ៩៧០ ២០០បាត។
នៅពេលដែលអ្នកមានបទពិសោធន៍លើសពីដប់ឆ្នាំ ប្រាក់ខែជាមធ្យមឈានដល់ប្រហែល ១ ១៨០ ៧០០ បាត។ ចំណែកទាហានដែលមានបទពិសោធន៍ពី ១៥ ទៅ ២០ ឆ្នាំអាចរកចំណូលបានជាមធ្យម ១,២៤៩,៩០០ បាត។ សម្រាប់អ្នកមានបទពិសោធន៍២០ឆ្នាំឡើងនឹងទទួលបានប្រាក់ បៀវត្សរ៍ជាមធ្យមដែលគេរំពឹងទុកនឹងកើនឡើងដល់ ១,៣៥៧,៩០០ បាតឯណោះ។
យ៉ាងណាមិញ ត្បិតថាទាហានថៃទទួលបានប្រាក់ខែយោងតាមបបទពិសោធន៍ ជំនាញច្បាស់លាស់ក្ដី ប៉ុន្តែក្នុងនោះគេក៏មានបែងចែកភេទផងដែរ។ នៅក្នុងវិជ្ជាជីវៈជាច្រើន នៅតែមានភាពខុសគ្នាខ្លាំងរវាងប្រាក់ខែដែលបុរសរកបាន បើប្រៀបធៀបទៅនឹងប្រាក់ខែរបស់ស្ត្រីក្នុងការងារដូចគ្នា។ ទាហានប្រុសអាចរកប្រាក់បានជាមធ្យម ៩៦៥ ០០០ បាត ខណៈដែលទាហានស្រីនឹងទទួលបានប្រាក់ឈ្នួលប្រហែល ៨៦៤ ៧០០ បាត។ នេះមានន័យថា ទាហានប្រុសរកចំណូលបានប្រមាណ ១២% ច្រើនជាងទាហានស្រីសម្រាប់បំពេញការងារដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Thailand
ចុចអាន៖តើមួយខែទាហាន ឡាវ ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?
ចុចអាន៖ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


