ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវរន្ធត់ៗនៅឆ្នាំ ២០២០ ដែលស្ថិតក្នុងការទស្សន៍ទាយរបស់លោកយាយពិការ Baba Vanga
លោកយាយ Baba Vanga ត្រូវបានមនុស្សជាច្រើនស្គាល់ថាជា “Balkan Nostradamus” ដោយសារសមត្ថភាពស្មានរបស់លោកយាយក្នុងការទស្សន៍ទាយពីអនាគត ។ នេះគឺជាការទស្សន៍ទាយខ្លះៗរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ ២០២០ ។

* លោកយាយ Baba Vanga ទស្សន៍ទាយពីការបញ្ចប់នៃពិភពលោកនៅឆ្នាំ ២០២០ នេះ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបដែលពិភពលោកនឹងឈានដល់ទីបញ្ចប់ ឬអ្វីដែលនឹងឈានដល់ទីបញ្ចប់ឡើយ ។
* សង្គ្រាមនឹងមិនកើតឡើងក្នុងរយៈពេល ៣,០០០ ឆ្នាំពោលទាល់តែនៅឆ្នាំ ៥០៧៩ ។
* លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងត្រូវវាយប្រហារ ឬធ្វើឃាតដោយសមាជិកក្រុមសន្តិសុខផ្ទាល់ខ្លួនរបស់គាត់ ។
* កុបកម្ម និងការប៉ះទង្គិចគ្នានៅហុងកុងជាមួយនឹងបាតុកម្មថ្មីនៅចិនដីគោក ។
* រលកយក្សស៊ូណាមិដ៏មានឥទ្ធិពលអាចវាយប្រហារទ្វីបអាស៊ីនៅចុងឆ្នាំ ២០២០ នេះពោលរយៈរយៈពេល ១៦ ឆ្នាំ បន្ទាប់ពីសោកនាដកម្មឆ្នាំ ២០០៤ ខណៈគ្រោះមហន្តរាយមួយនេះបានសម្លាប់មនុស្សជាង ២២០,០០០ នាក់នៅអាស៊ីអាគ្នេយ៍ ។
* នៅឆ្នាំក្រោយរលកគ្រោះមហន្តរាយមួយទៀតនឹងរាលដាលពេញផ្នែកនៃប្រទេសប៉ាគីស្ថាន ជប៉ុន ចិន ឥណ្ឌូនេស៊ី ខណៈជប៉ុន និងឥណ្ឌានឹងជួបគ្រោះរញ្ជួយដីធំៗដែលអាចបង្កការរំខានដល់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ។
* សហរដ្ឋអាមេរិកនឹងជួបគ្រោះរញ្ជួយដីក៏ដូចជា សកម្មភាពភ្នំភ្លើងធ្ងន់ធ្ងរនៅលើកោះតូចៗ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Express
ចុចអាន ៖ ប៉ូលិសចាប់ខ្លួនអ្នកចែកចាយព័ត៌មានថា លោក ពូទីន មានជំងឺមហារីក
ចុចអាន ៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


