Connect with us

ព័ត៌មានអន្ដរជាតិ

កាន់អំណាច ១០ ឆ្នាំមកនេះ លោក គីម ជុងអ៊ុន បាញ់មីស៊ីលមិនចេះតិចគ្រាប់

បានផុស

នៅ

ថ្ងៃព្រហស្បត្តិ៍នេះគឺជាថ្ងៃគម្រប់ខួប ១០ ឆ្នាំដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្លាយជាមេទ័ពកំពូលរបស់ប្រទេស បន្ទាប់ពីមរណភាពរបស់ឪពុកលោកគឺលោក គីម ជុងអ៊ីល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកលោក គីម បានបញ្ជាក់យ៉ាងច្បាស់ក្នុងកិច្ចប្រជុំមួយថា លោកនឹងជំរុញទៅមុខជាមួយនឹងការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីល ។

ចំណែកក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់សាកល្បងមីស៊ីលផ្លោងជាង ៩០ គ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈធៀបនឹងមីស៊ីលចំនួន ១៦ គ្រាប់ដែលគេជឿថាបានបាញ់ក្នុងរយៈពេល ១៧ ឆ្នាំ នៅពេលដែលឪពុករបស់លោក គីម កាន់អំណាច ។

ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន ៤ ហើយក្នុងឆ្នាំ ២០១៧ បានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដែលអាចដាក់នៅលើ ICBM ។

គួរបញ្ជាក់ថា ខួបលើកទី ១០ នៃការគ្រប់គ្រងរបស់លោក គីម ធ្វើឡើង នៅពេលដែលកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ខណៈកិច្ច​ប្រជុំនេះ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​មានការចូលរួម​ពីលោក ​គីម​ ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ពាក្យ “ស្រកទម្ងន់” ធ្វើឲ្យ គីម ជុងអ៊ុន ជាប់លេខ ៣ មានអ្នករកមើល តាមអ៊ីនធឺណិតច្រើនបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម