Connect with us

ព័ត៌មានអន្ដរជាតិ

ពាក្យ “ស្រកទម្ងន់” ធ្វើឲ្យ គីម ជុងអ៊ុន ជាប់លេខ ៣ មានអ្នករកមើល តាមអ៊ីនធឺណិតច្រើនបំផុតលើលោក

បានផុស

នៅ

ទិន្នន័យបានបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាអ្នកនយោបាយដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតស្វែងរកមើលច្រើនបំផុតទី ៣ ទូទាំងពិភពលោកក្នុងឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាល្លឺម៉ង់ Statista បានឲ្យដឹងថា ការស្វែងរកតាមអ៊ីនធឺណិតសម្រាប់លោក គីម មានចំនួនសរុបជាមធ្យមប្រចាំខែចំនួន ១.៩ លាននាក់ នៅពីក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលឈរនៅលើកំពូលតារាងជាមួយនឹងការស្វែងរកចំនួន ៧ លាននាក់ និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលមានចំនួន ២ លាននាក់ ។

ទន្ទឹមនោះអតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជាប់ចំណាត់ថ្នាក់ទី ៤ ជាមួយនឹងការស្វែងរក ១.៤ លាន ។

ចំណែកពាក្យគន្លឹះដែលត្រូវបានស្វែងរកច្រើនបំផុតទាក់ទងនឹងមេដឹកនាំកូរ៉េខាងជើងនៅឆ្នាំនេះគឺ “ការស្រកទម្ងន់” ដែលកម្មវិធី Google Trends បានរកឃើញ ។

កាលពីខែមិថុនាលោក គីម ដែលមានអាយុ ៣៧ ឆ្នាំបានបង្ហាញខ្លួននៅក្នុងសម័យប្រជុំការិយាល័យនយោបាយដែលហាក់ដូចជាបានស្រកទម្ងន់យ៉ាងច្រើន ហើយបង្កើនការរំពឹងទុកអំពីសុខភាពរបស់លោក និងធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈ ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋរបស់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាកាលពីខែតុលាថា លោក គីម បានស្រកទម្ងន់ប្រហែល ២០ គីឡូក្រាមពីទម្ងន់ប្រហែល ១៤០ គីឡូក្រាម ប៉ុន្តែហាក់ដូចជាមិនមានបញ្ហាសុខភាពអ្វីធំដុំនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ សីតុណ្ហភាពចុះដល់ដក ៤០ អង្សាសេ អាចបង្អាក់ការជិះសេះ ស ទៅលេងភ្នំរបស់លោក គីម ជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម