Connect with us

ព័ត៌មានអន្ដរជាតិ

អូមីក្រុងនៅថៃ កើនលើស២ពាន់ករណី រាលដាលដល់ ៥៤ខេត្ត

បានផុស

នៅ

ប្រទេស​ថៃ ធ្លាប់​សង្ឃឹម​ថា ​នឹងចៀស​វាង​ការ​ផ្ទុះ​វីរុសបំប្លែងខ្លួន អូមីក្រុង ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ការ​រីក​រាល​ដាល​នៃមេរោគដែល​ឆ្លង​ខ្លាំងនេះ ​គឺ​មិន​អាច​ចៀស​រួច​ឡើយ។

ឥឡូវ មានករណីឆ្លងមេរោគ អូមីក្រុង ជាង២,០០០ករណីនៅក្នុងខេត្តចំនួន ៥៤របស់ប្រទេសថៃ។ នេះបើយោងតាមការឲ្យដឹងពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS)។

អគ្គនាយក DMS លោកវេជ្ជបណ្ឌិត Supakit Sirilak បានពិភាក្សាអំពីការរីករាលដាលនៃវីរុស អូមីក្រុង និងរៀបរាប់លម្អិតអំពីខេត្តដែលមានការឆ្លងច្រើនបំផុតកាលពីម្សិលមិញ។

លោកនិយាយថា គិតត្រឹមបច្ចុប្បន្ន វីរុសបំប្លែងថ្មីនេះមានការឆ្លងសរុប ២,០៦២ករណី ហើយរួមចំណែក ២០%នៃការឆ្លងថ្មីទាំងអស់នៅក្នុងប្រទេសថៃ ខណៈភាគច្រើននៃ ៨០% ទៀតនៅតែជាមេរោគប្រភេទ ដែលតា។

គួរបញ្ជាក់ថា បាងកក បានក្លាយជាចំណុចកណ្តាលនៃការផ្ទុះជំងឺ អូមីក្រុង លើសខេត្តភាគឦសាន Kalasin ដែលជាចង្កោមធំដំបូងគេនៅក្នុងប្រទេសថៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថ្ងៃឆ្លងឆ្នាំ អូមីក្រុង នៅ ថៃ កើនលើស ១ ពាន់ករណី ដូចការរំពឹងទុក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម