ព័ត៌មានអន្ដរជាតិ
ចិន បើកព្រំដែនខ្លះវិញជាមួយ វៀតណាម ដើម្បីសម្រួលការកកស្ទះទំនិញ
ប្រទេសចិនបានប្រកាសបើកឡើងវិញនូវច្រកព្រំដែន Pingmeng ជាមួយច្រកព្រំដែន Soc Giang ក្នុងខេត្ត Cao Bang របស់វៀតណាមកាលពីថ្ងៃទី ៧ ខែមករា ខណៈច្រកទ្វារព្រំដែន Tra Linh របស់វៀតណាម និងច្រកទ្វារ Longbang របស់ចិនក៏ត្រូវបានបើកឡើងវិញផងដែរ ។
នាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា ច្រកទ្វារព្រំដែនត្រូវបានបើកឡើងវិញត្រឹមតែមួយថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃក្រុមការងារស្តីពីការសម្រួលពាណិជ្ជកម្មវៀតណាម-ចិន ។
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានផ្ញើលិខិតមួយច្បាប់ទៅកាន់លេខាគណៈកម្មាធិការតំបន់ស្វយ័ត Guangxi Zhuang នៃបក្សកុម្មុយនិស្តចិនគឺលោក Liu Ning ដើម្បីពិភាក្សាអំពីការបោសសម្អាតគយ និងវិធានការដោះស្រាយការកកស្ទះទំនិញនៅច្រកព្រំដែន ។
នៅក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីចិនយល់ឃើញជារួម ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននូវការពង្រីកពាណិជ្ជកម្មទ្វេភាគី និងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ។
ទន្ទឹមនោះ លោកក៏បានស្នើឲ្យតំបន់ព្រំដែន Guangxi និងវៀតណាមសហការគ្នាដោះស្រាយការកកស្ទះទំនិញផងដែរ ។
ចំណែកភាគីតំបន់ Guangxi បាននិយាយថា ខ្លួនបានវាយតម្លៃលើការការពារ និងគ្រប់គ្រងជំងឺកូវីដ ១៩ នៅច្រកព្រំដែនជាមួយប្រទេសវៀតណាម ដោយកត់សម្គាល់ថា ច្រកទ្វារផ្សេងទៀតនឹងត្រូវបានស្ដារឡើងវិញជាបណ្តើរៗដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតចុងក្រោយបង្អស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ ចិន បង្វែរការនាំចូល និងនាំចេញទំនិញរាប់រយប្រភេទតាមផ្លូវរថភ្លើង ចិន-ឡាវ វិញ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ