ព័ត៌មានអន្ដរជាតិ
កាហ្សាក់ស្ថាន បញ្ចេញតួលេខគួរឲ្យភ្ញាក់ផ្អើលអំពីអ្នកស្លាប់និងការខូចខាត ក្នុងបាតុកម្មហិង្សា
មនុស្សជាង១៦០នាក់ត្រូវបានសម្លាប់ និង៥,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងអំពើហិង្សាដែលបានអង្រួនប្រទេសកាហ្សាក់ស្ថាន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការប៉ាន់ស្មានដំបូងបានដាក់ការខូចខាតទ្រព្យសម្បត្តិថាមានប្រហែល ១៧៥លានអឺរ៉ូ (១៩៨លានដុល្លារ)។ អាជីវកម្ម និងធនាគារជាង ១០០កន្លែងត្រូវបានវាយប្រហារ និងលួចរបស់របរ ហើយរថយន្តប្រហែល ៤០០គ្រឿងត្រូវបានបំផ្លាញ។
ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានដកស្រង់សម្តីក្រសួងសុខាភិបាល ដែលរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សសរុប១៦៤នាក់ រួមទាំងកុមារ២នាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះអំពើហិង្សាអាក្រក់បំផុតក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីប្រទេសនេះ ទទួលបានឯករាជ្យ។

មនុស្ស១០៣នាក់បានស្លាប់នៅក្នុងទីក្រុងធំ Almaty ជាកន្លែងដែលភាពចលាចលអាក្រក់បំផុតបានកើតឡើង។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីមហាផ្ទៃលោក Erlan Turgumbayev បាននិយាយថា “បច្ចុប្បន្ន ស្ថានការណ៍មានស្ថិរភាពនៅគ្រប់តំបន់ទាំងអស់នៃប្រទេស។ ប្រតិបត្តិការប្រឆាំងភេរវកម្មកំពុងបន្តធ្វើការ ក្នុងគោលបំណងស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ”។

មនុស្សសរុប៥,១៣៥នាក់ត្រូវបានឃុំខ្លួនដើម្បីសាកសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតដាច់ដោយឡែកចំនួន១២៥លើភាពចលាចលនេះ។
គួរបញ្ជាក់ជាថ្មីថា វិបត្តិនេះត្រូវបានបញ្ឆេះកាលពីសប្តាហ៍មុន នៅក្នុងខេត្តភាគខាងលិចដោយសារតែការដំឡើងថ្លៃប្រេងឥន្ធនៈ ប៉ុន្តែការតវ៉ាបានឈានដល់ទីក្រុងធំៗ រួមទាំង Almaty ជាកន្លែងដែលកុបកម្មផ្ទុះឡើងផងដែរ។ ជាការឆ្លើយតប លោកប្រធានាធិបតី Kassym-Jomart Tokayev បានចេញបញ្ជាឲ្យបាញ់សម្លាប់ ដើម្បីបញ្ចប់ភាពចលាចល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ កុបកម្មនៅ កាហ្សាក់ស្ថាន ជា “ការវាយប្រហារភេរវករកូនកាត់” និងមានគោលបំណងធ្វើរដ្ឋប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


