ទិន្នន័យវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech ត្រូវបានគេលួច
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទិន្នន័យវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech ត្រូវបានគេលួច

Published

on

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា ខ្លួនត្រូវរងគ្រោះដោយការវាយប្រហារតាមអ៊ីនធើណិតហើយទិន្នន័យដែលទាក់ទងនឹងវ៉ាក់សាំងកូវីដត្រូវបានគេលួច ។

ក្រុមហ៊ុន BioNTech ដែលបង្កើតវ៉ាក់សាំងមួយក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Pfizer បាននិយាយថា ពាក្យស្នើសុំបទប្បញ្ញត្តិរបស់ខ្លួនត្រូវបានគេចូលមើលក្នុងអំឡុងការវាយប្រហារនេះ។

EMA កំពុងធ្វើការលើការអនុម័តវ៉ាក់សាំងកូវីដចំនួនពីរដែលខ្លួនរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BioNTech បាននិយាយថា ការវាយប្រហារនេះមិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ពេលវេលានោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយលើគេហទំព័ររបស់ខ្លួន EMA មិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃការវាយប្រហារតាមអ៊ីនធើណិតនេះទេគ្រាន់តែនិយាយថា ការស៊ើបអង្កេតពេញលេញកំពុងចាប់ផ្តើមឡើង។

EMA គឺជាទីភ្នាក់ងារដែលអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនៅទូទាំងសហភាពអឺរ៉ុប។

ភ្នាក់ងារនេះកំពុងព្យាយាមសម្រេចថាតើ វ៉ាក់សាំងរបស់ Pfizer / BioNTech ដែលទើបតែត្រូវបានដាក់ឲ្យចាក់នៅចក្រភពអង់គ្លេសនិងវ៉ាក់សាំងមួយទៀតដែលផលិតដោយក្រុមហ៊ុន Moderna មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបដែរឬក៏អត់។

ស្របពេលជាមួយគ្នានោះ គេមិនច្បាស់ទេថាតើទិន្នន័យរបស់ក្រុមហ៊ុន Moderna ត្រូវបានគេចូលមើលដែរឬក៏អត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អតីតយុទ្ធជនវ័យ ៩៩ ឆ្នាំក្លាយជាមនុស្សចាស់ជាងគេទទួលការចាក់វ៉ាក់សាំងកូវីដ នៅអង់គ្លេស

ចុចអាន៖ ប្រជាជនអង់គ្លេសម្នាក់ក្នុងចំណោម ៥ នាក់គ្មានទំនុកចិត្តលើវ៉ាក់សាំងកូវីដដែលទើបអនុម័តថ្មី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services