ព័ត៌មានជាតិ
តើបុគ្គលណាខ្លះ អាចសិក្សាស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិកម្ពុជាបាន?
បណ្ណសារដ្ឋានជាតិកម្ពុជា គឺជានាយកដ្ឋានតម្កល់ឯកសារជាតិមួយរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បណ្ណសារដ្ឋានជាតិកម្ពុជា ជាឃ្លាំងផ្ទុកឯកសាររាប់ម៉ឺន ហើយជាកន្លែងដ៏ស្ងប់ស្ងាត់សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ តើបុគ្គលណាខ្លះអាចសិក្សាស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិនេះ?

បណ្ណសារដ្ឋានជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៦ និងបានបើកបម្រើដល់ការសិក្សាស្រាវជ្រាវដល់អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិរហូតមកដល់បច្ចុប្បន្ន លើកលែងតែក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ឆ្នាំ១៩៧៥-១៩៧៩ ដែលកម្ពុជាធ្លាក់ចូលភ្នក់ភ្លើងសង្គ្រម។ បណ្ណសារដ្ឋានជាតិនេះ ជាកន្លែងតម្កល់ និងរក្សាឯកសាររដ្ឋបាលនៅគ្រប់សម័យកាល ចាប់តាំងពីសម័យអាណានិគមបារាំងរហូតដល់បច្ចុប្បន្ន ដែលទទួលបានពីក្រសួង-ស្ថាប័ននានា។
បណ្ណសារដ្ឋានជាតិ ឬនាយកដ្ឋានតម្កល់ឯកសារជាតិ បានបើកស្វាគមន៍ទទួលសិស្ស និស្សិត បញ្ញវន្ត អ្នកស្រាវជ្រាវជាតិអន្តរជាតិ មន្ត្រីរាជការ និងសាធារណជនទាំងអស់ដែលមានបំណងសិក្សាស្រាវជ្រាវ និងស្វែងយល់ពីឯកសារដ៏សម្បូរបែបទាក់ទងនឹងកម្ពុជា។ ក្នុងនោះ ឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាល ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងតម្លៃគតិយុត្ត ក៏ត្រូវបានតម្កល់ ថែរក្សា និងអភិរក្សទុកសម្រាប់បម្រើឲ្យការស្រាវជ្រាវ នៅពេលបច្ចុប្បន្ន និងទៅអនាគត។

ការស្រាវជ្រាវនៅទីនេះទៀតសោត គឺមិនតម្រូវឲ្យមានលិខិតបញ្ជាក់ពីស្ថាប័នដែលខ្លួនកំពុងសិក្សា និងមិនមានលក្ខណៈស្មុគស្មាញក្នុងការធ្វើបែបបទ ដើម្បីអាចស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិកម្ពុជាឡើយ។ ផ្ទុយទៅវិញ បណ្ណសារដ្ឋានជាតិ បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើបែបបទសម្រាប់អ្នកស្រាវជ្រាវ ដើម្បីឲ្យការស្រាវជ្រាវនេះទទួលបានជោគជ័យ។
ទន្ទឹមនេះ បណ្ណសារដ្ឋានជាតិកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការអភិរក្ស និងស្ដារឡើងវិញនូវឯកសារដែលជាប្រវត្តិសាស្រ្តជាតិ និងផ្សព្វផ្សាយ បណ្ដុះបណ្ដាលពីចំណេះដឹង និងបច្ចេកទេសនៃការថែរក្សាឯកសារជូនដល់មន្ត្រីនៃស្ថាប័នរដ្ឋ ដើម្បីរួមគ្នាថែរក្សាប្រវត្តិសាស្ត្រជាតិ។ ក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាល បណ្ណសារដ្ឋានជាតិកម្ពុជា បានប្ដេជ្ញាចិត្តផ្ដល់នូវសេវាកម្មដ៏មានប្រសិទ្ធិភាព និងដោយគ្មានការរើសអើងចំពោះអ្នកស្រាវជ្រាវទាំងអស់ដែលអញ្ជើញមកធ្វើការស្រាវជ្រាវ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


