ព័ត៌មានជាតិ
ឯកសារជិត ១ពាន់ ត្រូវបានក្រុមការងារផ្តល់សេវាដល់ខ្នងផ្ទះ យកជូនប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពន់ទី ១
មកដល់ពេលនេះ ក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដែលបង្កើតឡើងដោយលោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ បានយកឯកសារនានា ជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះចំនួនជិត ១ពាន់ឯកសារហើយ។

លោក សាន សុខសីហា ជំនួយការលោក ស ថេត បានឲ្យដឹងថា ក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅក្នុងសង្កាត់បឹងទំពន់ទី ១នេះ ត្រូវបានបង្កើតឡើងកាលពីដើមខែកក្កដា ឆ្នាំ ២០២២មកម្លេះ ហើយរហូតមកដល់ពេលនេះ មានឯកសារនានាជិត ១ពាន់ឯកសារ ត្រូវបានក្រុមការងារយកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

គោលបំណងដែលលោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់ទី ១ បង្កើតក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះបែបនេះ គឺដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវទៅធ្វើ និងចាំយកឯកសារនៅសង្កាត់។

ម្យ៉ាងទៀត លោកប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី ១ គិតដល់ប្រយោជន៍ជារួមរបស់ប្រជាពលរដ្ឋ ដោយនៅពេលដែលមានក្រុមការងារនេះ គឺប្រជាពលរដ្ឋមិនចាំបាច់រង់ចាំនៅសង្កាត់ឡើយ។ ដូច្នេះហើយ ធ្វើឲ្យពួកគាត់ចំណេញពេលវេលា ហើយនៅពេលចំណេញពេលវេលា ប្រជាពលរដ្ឋអាចយកពេលវេលានោះ ទៅធ្វើការងារ ទៅប្រកបមុខរបរ ឬធ្វើអាជីវកម្មផ្សេង ដែលអាចនាំមកនូវចំណូលបន្ថែមទៀត។

លោក សាន សុខសីហា ឲ្យដឹងបន្ថែមថា «អ្វីដែលសំខាន់បំផុត គឺមិនចង់ឲ្យប្រជាពលរដ្ឋលំបាក គឺមានន័យថា ក្រុមការងារនេះបង្កើតឡើង ដើម្បីយកឯកសារនានាទៅដល់ខ្នងផ្ទះរបស់ពួកគាត់តែម្ដង ទាំងនៅពេលថ្ងៃ និងពេលយប់ ដោយនៅពេលក្រុមការងារទាក់ទងទៅ ហើយប្រជាពលរដ្ឋនៅផ្ទះ ឬពេលខ្លះនៅកន្លែងការងារ ឬនៅកន្លែងប្រកបមុខរបររបស់ពួកគាត់ គឺក្រុមការងារយកទៅជូនដល់ដៃតែម្ដង»។

សូមជម្រាបថា ឯកសារដែលក្រុមការងារយកជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ រួមមាន៖ អត្រានុកូលដ្ឋាន, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព, និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដែលប្រជាពលរដ្ឋបានទៅធ្វើនៅក្នុងសង្កាត់បឹងទំពន់ ១៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


