ព័ត៌មានអន្ដរជាតិ
តើ ណាតូ ជាអ្វី ទើបហ៊ានដាក់សម្ពាធលើ រុស្ស៊ី បើឈ្លានពាន អ៊ុយក្រែន?
រហូតមកដល់ពេលនេះភាពតានតឹងតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែក្ដៅគគុក ហើយត្រូវបានគេមើលឃើញថាមានសម្ព័ន្ធមិត្ត និងអង្គការជាច្រើនកំពុងប្រុងជើងការចាំជួយអ៊ុយក្រែន ជាពិសេសអង្គការណាតូ បើសិនជារុស្ស៊ីហ៊ានឈ្លានពានទីក្រុងគៀវ ។

តើ អង្គការណាតូ ជាអ្វី?
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ឬ OTAN ជាភាសាបារាំង គឺជាសម្ព័ន្ធភាពយោធាអន្តររដ្ឋាភិបាលរវាងប្រទេសអ៊ឺរ៉ុបចំនួន ២៧ អាមេរិកខាងជើងចំនួន ២ ប្រទេស និងប្រទេសអឺរ៉ាស៊ីចំនួន ១ ហើយអង្គការនេះត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ ១៩៤៩ ។
បច្ចុប្បន្នអ្នកនយោបាយសញ្ជាតិន័រវែសលោក Jens Stoltenberg គឺជាអគ្គលេខាធិការទី ១៣ របស់អង្គការណាតូ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក ខណៈដែលទីស្នាក់ការកណ្តាលនៃប្រតិបត្តិការបញ្ជាការសម្ព័ន្ធមិត្តស្ថិតគឺនៅជិតទីក្រុង Mons ប្រទេសបែលហ្ស៊ិក ។

ណាតូ បង្កើតបានជាប្រព័ន្ធសន្តិសុខសមូហភាព ដែលរដ្ឋជាសមាជិកឯករាជ្យរបស់ខ្លួនយល់ព្រមធ្វើអន្តរាគមន៍ ឬការពារគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់ភាគីខាងក្រៅណាមួយ ជាពិសេសភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងកើតមាន ដែលអាចចាត់ទុកថា ណាតូ ជាឪពុកម្ដាយសម្រាប់ដោះស្រាយជម្លោះរដ្ឋជាសមាជិករបស់ខ្លួន ។
ចាប់តាំងពីការបង្កើតរបស់ខ្លួន ការចូលជាសមាជិកថ្មីបានបង្កើនសម្ព័ន្ធភាពពីប្រទេសដើមចំនួន ១២ ដល់ ៣០ ។ រដ្ឋសមាជិកថ្មីបំផុតដែលត្រូវបានបញ្ចូលទៅក្នុងអង្គការណាតូគឺប្រទេសម៉ាសេដូនីខាងជើង (North Macedonia) កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ រុស្ស៊ី ព្រមាន អង់គ្លេស បញ្ឈប់ការញុះញង់វោហាសាស្ត្រល្ងង់ខ្លៅទាក់ទង រដ្ឋប្រហារនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


