ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អង់គ្លេស បញ្ឈប់ការញុះញង់វោហាសាស្ត្រល្ងង់ខ្លៅទាក់ទង រដ្ឋប្រហារនៅ អ៊ុយក្រែន
ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍បានព្រមានកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសគួរតែបញ្ឈប់ការញុះញង់វោហាសាស្ត្រ “ល្ងង់ខ្លៅ និងគ្រោះថ្នាក់” របស់ខ្លួនទាក់ទងនឹងវិបត្តិអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតបានប្រកាសថា “ឥឡូវនេះអង់គ្លេសកំពុងដើរតួនាទីក្នុងការញុះញង់ឥតឈប់ឈរប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាគ្រោះថ្នាក់ទាក់ទងនឹងរដ្ឋប្រហារនៅអ៊ុយក្រែន” ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ទីក្រុងឡុងដ៍ដែលថា រុស្ស៊ីគ្រោងនឹងដំឡើងរដ្ឋាភិបាលអាយ៉ងនៅក្រុងគៀវ ។

ទន្ទឹមនោះ ចក្រភពអង់គ្លេសថែមទាំងបានតែងតាំងអតីតសមាជិកសភាអ៊ុយក្រែនលោក Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល ទោះបីជាលោកត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ ២០១៨ ក៏ដោយ ។
ស្របពេលជាមួយគ្នានេះ អ្នកការទូតរុស្ស៊ីក៏បានស្តីបន្ទោសរដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss ដែលបាននិយាយថា អ៊ុយក្រែនបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានជាច្រើនពីតំបន់ Mongols ដល់ក្រុមភាគតិច Tatars” ។

ជាចុងក្រោយស្ថានទូតរុស្ស៊ីបាននិយាយថា វាគឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃស្តង់ដារវិជ្ជាជីវៈទាបក្នុងចំណោមអ្នកនយោបាយអង់គ្លេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បៃដិន រៀបចំបញ្ជូនទាហាន យន្តហោះនិងនាវាចម្បាំងទៅកៀក រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


