ព័ត៌មានអន្ដរជាតិ
ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ
សមាជិកសភារុស្ស៊ីបានគាំទ្រផែនការមួយដើម្បីផ្តល់អភ័យឯកសិទ្ធិដល់ប្រធានាធិបតីរបស់ពួកគេពេញមួយជីវិតពីការកាត់ទោសដែលនេះជាផ្នែកមួយនៃកញ្ចប់កំណែទម្រង់ដែលគាំទ្រដោយលោក វ្ល៉ាឌីមៀរ ពូទីន។

សេចក្តីព្រាងច្បាប់នេះនឹងពង្រីកអភ័យឯកសិទ្ធិរបស់លោក ពូទីន លើរាល់សកម្មភាពទាំងអស់ដែលបានប្រព្រឹត្តនៅក្នុងជីវិតរបស់គាត់មិនត្រឹមតែក្នុងអាណត្តិរបស់គាត់ប៉ុណ្ណោះទេ។
លោក ពូទីន អាយុ៦៨ឆ្នាំបានត្រួសត្រាយផ្លូវទៅឈរឈ្មោះរយៈពេល២អាណត្តិទៀតរួចទៅហើយនៅពេលដែលអាណត្តិបច្ចុប្បន្នរបស់លោកត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤ប៉ុន្តែសេចក្តីព្រាងច្បាប់នេះបានបង្កឲ្យមានការរំពឹងទុកជាថ្មីអំពីចេតនារបស់លោក។

ច្បាប់អភ័យឯកសិទ្ធិថ្មីនេះគឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដែលត្រូវបានស្នើឡើងដោយលោក ពូទីន និងត្រូវបានអនុម័តដោយអ្នកបោះឆ្នោតរុស្ស៊ីក្នុងការធ្វើប្រជាមតិកាលពីរដូវក្តៅមុន។
សេចក្តីព្រាងច្បាប់ថ្មីនេះមានន័យថា លោកប្រធានាធិបតីមិនអាចត្រូវបានឃុំខ្លួន ចាប់ខ្លួនឬសួរចម្លើយបានទេហើយផ្ទះ ការិយាល័យនិងទំនាក់ទំនងរបស់គាត់មិនអាចឆែកឆេរបានឡើយ។

វាក៏នឹងធ្វើឲ្យកាន់តែពិបាកក្នុងការដកអភ័យឯកសិទ្ធិរបស់អតីតប្រធានាធិបតីមួយរូបបើសិនជាគាត់ត្រូវរងការចោទប្រកាន់ពីបទក្បត់ជាតិកម្រិតខ្ពស់និងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត។
សំណើរនេះបានឆ្លងកាត់ការពិនិត្យលើកទី៣នៅក្នុងសភាជាន់ទាប Duma រួចទៅហើយប៉ុន្តែនៅតែត្រូវតម្រូវឲ្យមានការអនុម័តដោយសភាជាន់ខ្ពស់និងចុះហត្ថលេខាក្លាយទៅជាច្បាប់ដោយលោក ពូទីន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


