ព័ត៌មានអន្ដរជាតិ
បែកធ្លាយលោក Putin មានកូនលួចលាក់ជាមួយអតីតអ្នកអនាម័យ
លោក Vladimir Putin ត្រូវបានគេអះអាងថា មានកូនយ៉ាងអាថ៌កំបាំងជាមួយអតីតអ្នកអនាម័យម្នាក់។
មេដឹកនាំរុស្ស៊ីរូបនេះត្រូវបានគេនិយាយថា មានទំនាក់ទំនងស្នេហាជាមួយលោកស្រី Svetlana Krivonogikh និងជាឪពុករបស់នាង Elizaveta អាយុ១៧ឆ្នាំអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូង។
គេហទំព័រព័ត៌មាន Project បានរាយការណ៍ថា អតីតស្រីកំណាន់របស់គាត់អាយុ៤៥ឆ្នាំ ឥឡូវនេះបានក្លាយជាមហាសេដ្ឋីដោយនាងគឺជាម្ចាស់ក្លិបរាត្រីមួយកន្លែងដែលល្បីល្បាញដោយសារតែការសម្តែង Show បែបស្រើបស្រាល។
ឈ្មោះកណ្តាលរបស់ Elizaveta គឺ Vladimirovna ដែលតាមជនជាតិរុស្ស៊ីបង្ហាញថា ឈ្មោះឪពុកនាងគឺ Vladimir។ ប៉ុន្តែគ្មានឈ្មោះរបស់គាត់នៅលើសំបុត្រកំណើតទេ។ រូបមុខរបស់ក្មេងជំទង់រូបនេះមិនត្រូវបានផ្សព្វផ្សាយឡើយ។
ប៉ុន្តែគេហទំព័រ Project បានរាយការណ៍ថា អ្នកជំនាញខាងពិនិត្យមុខមាត់ឈ្មោះ Hassan Ugail មកពីសាកលវិទ្យាល័យ Bradford បានសន្និដ្ឋានថា នាងមានលក្ខណៈប្រហាក់ប្រហែលនឹងប្រធានាធិបតីរុស្ស៊ី។
Software បង្ហាញថា មានភាពស្រដៀងគ្នា៧០,៤៤ភាគរយជាមួយលោក Putin។
លោកស្រី Krivonogikh ក៏ជាម្ចាស់ក្លិប Leningrad Center ផងដែរហើយត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិរហូតដល់ទៅ១០០,២៨៨,៥០០ដុល្លារអាមេរិក។
Krivonogikh ត្រូវបានគេនិយាយថាបានធ្វើការជាអ្នកអនាម័យនៅក្នុងហាងមួយកាលពីនៅក្មេងមុនពេលចូលរៀនសាកលវិទ្យាល័យ។
លោកស្រីត្រូវបានគេឃើញអមដំណើរលោក Putin នៅចុងទស្សវត្សរ៍ឆ្នាំ១៩៩០នៅពេលនាងមានអាយុ២០ឆ្នាំប្លាយ។ និស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចរូបនេះ ឥឡូវត្រូវបានគេនិយាយថាមានភាគហ៊ុន៨លានផោននៅធនាគារ Rossiya។
អតីតអ្នកជិតខាងរបស់នាងនៅទីក្រុង St Petersburg បាននិយាយថា នាងអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ចិញ្ចឹមដែលត្រូវបានគេហៅថា “ប៉ា”។ បន្ទាប់មកនាងនិងម្ដាយរបស់នាងបានរើទៅនៅផ្ទះដ៏ធំមួយនៅក្នុងទីក្រុងនេះ។
គេអះអាងថា កូនឈ្មោះ Elizaveta បានកើតនៅក្នុងឆ្នាំ២០០៣។
ទំនាក់ទំនងត្រូវបានបញ្ចប់អំឡុងពេលដែលលោក Putin ចាប់ផ្តើមមានទំនាក់ទំនងជាមួយកីឡាការិនីកាយសម្ព័ន្ធជាម្ចាស់មេដាយមាសអូឡាំពិក Alina Kabaeva ដែលបច្ចុប្បន្នមានអាយុ៣៧ឆ្នាំនិងជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលគាំទ្រវិមានក្រឹមឡាំង។
លោក Putin អាយុ៦៨ឆ្នាំមានកូនស្រី២នាក់ឈ្មោះ Maria អាយុ៣៥ឆ្នាំនិងឈ្មោះ Katerina អាយុ៣៤ឆ្នាំពីអាពាហ៍ពិពាហ៍របស់គាត់ជាមួយលោកស្រី Lyudmila Putina។ អ្នកទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ២០១៣៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ Putin មិនទទួលស្គាល់ Biden ជាប្រធានាធិបតីអាមេរិក ដរាបណា Trump មិនសុខចិត្តចាញ់
ចុចអាន៖ ប្រភព៖ លោក ពូទីន មានជំងឺមហារីកហើយគ្រោងតែងតាំងកូនស្រីជាអ្នកស្នងតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច


