ព័ត៌មានអន្ដរជាតិ
ប្រទេសមានករណីឆ្លងអូមីក្រុងក្លាយពូជច្រើនបំផុត បញ្ជាក់ពីឥទ្ធិពលរបស់ BA.2
រដ្ឋមន្ត្រីសុខាភិបាលដាណឺម៉ាកលោក Magnus Heunicke បាននិយាយកាលពីថ្ងៃពុធទី២៦ខែមករាថា ពូជ BA.2 របស់វីរុសបំប្លែងខ្លួន អូមីក្រុង ដែលកំពុងវាយលុកខ្លាំងបំផុតនៅក្នុងប្រទេសដាណឺម៉ាក ហាក់ដូចជាឆ្លងខ្លាំងជាងពូជ BA.1 ទៅទៀត។

លោក Heunicke បានប្រាប់សន្និសីទសារព័ត៌មានមួយថា “មិនមានភ័ស្តុតាងណាមួយបង្ហាញថា វីរុសក្លាយពូជ BA.2 បង្កឲ្យមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាឆ្លងកាន់តែខ្លាំង”។
ត្រកូល BA.1 បច្ចុប្បន្នមានចំនួន៩៨ភាគរយនៃករណីទាំងអស់នៅទូទាំងពិភពលោក ប៉ុន្តែក្នុងប្រទេសដាណឺម៉ាក ករណីឆ្លងត្រូវបានជំរុញដោយពូជ BA.2 ដែលបានគ្របដណ្តប់យ៉ាងខ្លាំងនៅក្នុងសប្តាហ៍ទីពីរនៃខែមករានេះ។

ការគណនាបឋមបង្ហាញថា BA.2 អាចឆ្លងខ្លាំងជាង BA.1 ១.៥ដង។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជំងឺឆ្លងកំពូលរបស់ប្រទេសដាណឺម៉ាកគឺ វិទ្យាស្ថាន Statens Serum Institut (SSI)។
ទោះបីជាយ៉ាងណាក៏ដោយ ការវិភាគដំបូងដោយវិទ្យាស្ថាននេះ មិនបានបង្ហាញពីភាពខុសប្លែកគ្នានៃហានិភ័យចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារពូជ BA.2 នោះទេបើប្រៀបធៀបទៅនឹង BA.1។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Tyra Grove Krause នាយកបច្ចេកទេសរបស់ SSI បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “មានសញ្ញាមួយចំនួនដែលបង្ហាញថា វាឆ្លងកាន់តែខ្លាំង ជាពិសេសសម្រាប់អ្នកដែលមិនចាក់វ៉ាក់សាំង ប៉ុន្តែវាក៏អាចឆ្លងទៅអ្នកដែលទទួលថ្នាំបង្ការក្នុងកម្រិតកាន់តែច្រើនជាងមុនផងដែរ”។
គួរបញ្ជាក់ថា ករណី BA.2 ក៏ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអង់គ្លេស ស៊ុយអែត និងន័រវេសដែរ ប៉ុន្តែក្នុងកម្រិតតិចជាងនៅដាណឺម៉ាក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អូមីក្រុងក្លាយពូជថ្មី ចាប់ផ្តើមសម្លាប់មនុស្សទៅហើយ នៅថៃ ទោះទើបរកឃើញ១៤ករណី
-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


