ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារនៅផ្សារទំនើបដាណឺម៉ាក ស្លាប់មនុស្ស៣នាក់ ប៉ូលិស ថាជា អំពើភេរវកម្ម (មានវីដេអូ)
ប៉ូលិសដាណឺម៉ាកនិយាយថា មនុស្សចំនួន៣នាក់ត្រូវបានសម្លាប់ និង៣នាក់រងរបួសធ្ងន់ ក្នុងការបាញ់ប្រហារនៅផ្សារទំនើបមួយ នៅរដ្ឋធានី កូប៉ិនហាក ប្រទេសដាណឺម៉ាក។
អធិការប៉ូលិស Soren Thomassen បាននិយាយកាលពីថ្ងៃអាទិត្យទី០៣ខែកក្កដាថា ខ្មាន់កាំភ្លើងដែលជាប់ឃុំគឺជាបុរសជនជាតិដាណឺម៉ាកអាយុ ២២ ឆ្នាំដែលត្រូវបានឃាត់ខ្លួននៅជិតផ្សារទំនើប Fields។
លោក Thomassen បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងគិតថា ការបាញ់ប្រហារនេះ គឺជាអំពើភេរវកម្ម។ ប៉ូលិសបានបើកប្រតិបត្តិការស្វែងរកដ៏ធំ នៅទូទាំងតំបន់ Zealand ដើម្បីកំណត់ថាតើមានជនសង្ស័យមានសមគំនិតផ្សេងទៀតឬក៏យ៉ាងណា។ យើងមិនមានព័ត៌មានថា អ្នកដទៃពាក់ព័ន្ធទេ។ នេះជាអ្វីដែលយើងដឹងឥឡូវនេះ”។
ប៉ូលិស ត្រូវបានគេជូនដំណឹងជាលើកដំបូងអំពីការបាញ់ប្រហារនៅម៉ោង ៥:៣៦ នាទីល្ងាច។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ចេញរូបភាពដែលបង្ហាញពីមន្ត្រីប៉ូលិសប្រដាប់ដោយអាវុធយ៉ាងច្រើននៅកន្លែងកើតហេតុ ក៏ដូចជាមនុស្សដែលកំពុងរត់ចេញពីហាងលក់ទំនិញ។
សាក្សីនិយាយថា ពួកគេបានឃើញមនុស្សជាង ១០០ នាក់ប្រញាប់ប្រញាល់រត់ទៅច្រកចេញរបស់ផ្សារទំនើប នៅពេលស្នូរគ្រាប់កាំភ្លើងដំបូងត្រូវបានឮ។
គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារនៅខាងក្រៅ បារ៍ មួយក្នុងទីក្រុង អូស្លូ ប្រទេសន័រវេស ដោយបានសម្លាប់មនុស្សពីរនាក់ និងរបួស ២១ នាក់ផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


