ព័ត៌មានអន្ដរជាតិ
អូមីក្រុងក្លាយពូជថ្មី ចាប់ផ្តើមសម្លាប់មនុស្សទៅហើយ នៅថៃ ទោះទើបរកឃើញ១៤ករណី
បន្ទាប់ពីរបាយការណ៍ដំបូងបង្ហាញថា ប្រទេសថៃ បានរកឃើញការឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង ក្លាយពូជប្រភេទថ្មី BA.2 ចំនួន៩ករណីនោះ ពេលនេះការឆ្លងបានកើនឡើងដល់១៤ករណីហើយ។

ការឆ្លងមានទាំងជនជាតិថៃ និងអ្នកដំណើរអន្តរជាតិ ហើយអ្វីដែលជាក្តីបារម្ភនោះគឺថា ក៏មានការបញ្ជាក់ផងដែរអំពីករណីស្លាប់លើកដំបូងដោយសារវីរុស អូមីក្រុង ក្លាយពូជនេះ នៅក្នុងប្រទេសថៃ។
ចំនួនអ្នកស្លាប់ដោយសារវីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ បានកើនឡើងដល់៧នាក់ ពោលគឺស្មើនឹង ០,១% នៃការឆ្លងកូវីដទាំងអស់។ ការស្លាប់ដំបូងដោយសារវីរុសអូមីក្រុងក្លាយពូជ BA.2 គឺជាលោកយាយអាយុ៨៦ឆ្នាំនៅក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ។

គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួន អូមីក្រុង ក្លាយពូជប្រភេទ BA.2 ត្រូវបានគេដឹងថា បានរីករាលដាលដល់ប្រទេសយ៉ាងតិច ៤០ហើយ ជុំវិញពិភពលោក។
វីរុសក្លាយពូជ BA.2 ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាហ្រ្វិកខាងត្បូងកាលពីចុងខែធ្នូ ហើយក្រុមអ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា វាមានសមត្ថភាពឆ្លងខ្លាំងជាង អូមីក្រុង ទៅទៀត ទោះម៉ាស៊ីនតេស្ត PCR ក៏ពិបាករកវីរុសនេះឃើញ ដល់ថ្នាក់គេហៅវាថា “អូមីក្រុងបំបាំងកាយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៥ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


