វប្បធម៌ ជំនឿ
ប្លែកៗ ប្រពៃណីនៅ ដាណឺម៉ាក អ្នកនៅលីវត្រូវពិន័យ ដោយបាចឈើអែម និងម្រេចលើខ្លួន
បន្ទាប់ពីទិវានៃក្ដីស្រលាញ់កន្លងផុតទៅច្រើនខែ ប្រពៃណីពិន័យអ្នកនៅលីវ នៅប្រទេសដាណឺម៉ាក ក៏បានចូលមកដល់ដែរ។ ប្រពៃណីនេះអាចថាប្លែកជាងគេ សម្រាប់មនុស្សនៅលីវ ដែលមានអាយុ ២៥ឆ្នាំ នឹងត្រូវមិត្តភ័ក្ដិ ឬគ្រួសារយកឈើអែម (cinnamon) មកបាចពាសពេញខ្លួន ថែមទឹកមួយធុងទៀត ដោយខ្លាចមិនជាប់ល្អលើដងខ្លួនរបស់ពួកគេ។

យ៉ាងណាមិញ ទំនៀមទម្លាប់នេះ មានអាយុកាលរាប់រយឆ្នាំមកហើយ តាំងពីពេលមានអ្នកលក់គ្រឿងទេសដើរលក់ចល័តមិនចេះនៅមួយកន្លែង ហើយពួកគេគ្មានស្នេហាត្រឹមត្រូវពិតប្រាកដ និងត្រូវផ្លាស់ប្ដូរទីតាំងរហូតនេះឯង។ អ្នកទាំងនោះត្រូវបានគេហៅថា “បុរសម្រេច” បើស្រីវិញគេហៅថា “នារីម្រេច”។


លុះដល់អ្នកអាយុ ៣០ឆ្នាំហើយ នៅលីវដដែល គេនឹងប្ដូរពីឈើអែមទៅជាម្រេចវិញម្ដង។ សំណាងអាក្រក់របស់អ្នកនឹងមកដល់ពេលពួកគេសម្រេចចិត្តថែមស៊ុត ដើម្បីឲ្យម្រេចកាន់តែស្អិតខ្លាំងនេះ។


ការពិតទៅ ការនៅលីវមិនមែនជាការរើសអើងអីនោះទេ សម្រាប់ប្រទេសដាណឺម៉ាក។ ជាទូទៅប្រជាជននៅទីនោះរៀបការនៅអាយុខ្ទង់សាមឯណោះ។ ប្រពៃណីនេះគ្រាន់តែធ្វើឲ្យបរិយាកាស រវាងអ្នកជុំវិញខ្លួនកាន់តែស្និទ្ធស្នាល និងសប្បាយរីករាយតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ
ចុចអាន៖មកស្គាល់ សំលៀកបំពាក់តំណាងជាតិរបស់ប្រទេសនីមួយៗ ល្បីថាស្រស់ស្អាតខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


