ព័ត៌មានអន្ដរជាតិ
ជំងឺទឹកនោមផ្អែមសម្លាប់ពលរដ្ឋអាមេរិកជាង១០ម៉ឺននាក់ពីរឆ្នាំជាប់គ្នា
ពលរដ្ឋអាមេរិកជាង១សែននាក់បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមកាលពីឆ្នាំ២០២១ជាឆ្នាំទី២ដែលមានមនុស្សស្លាប់ជាង១សែននាក់ជំរុញឲ្យមានការអំពាវនាវដល់រដ្ឋាភិបាលឲ្យមានចំណាត់ការដូចការទប់ស្កាត់ជំងឺអេដស៍។
ទិន្នន័យថ្មីបានចេញនៅពេលគណកម្មការជំនាញមួយបានជំរុញសភាឲ្យត្រួតពិនិត្យឡើងវិញនូវការព្យាបាល និងការពារជំងឺទឹកនោមផ្អែម ក្នុងនោះមានទាំងអនុសាសន៍ដើម្បីចាត់វិធានការលើសពីអ្វីដែលពឹងផ្អែកលើការព្យាបាលរបស់ក្រុមគ្រូពេទ្យ។

របាយការណ៍មួយចេញកាលពីដើមខែនេះបានអំពាវនាវឲ្យមានការផ្លាស់ប្តូរគោលការណ៍ទូលំទូលាយបន្ថែមទៀតដើម្បីទប់ស្កាត់ការរាលដាលជំងឺទឹកនោមផ្អែម ដូចជាការលើកកម្ពស់ពីរបៀបទទួលទានអាហារសុខភាព ការធានាពីមាតុភាពរបស់ម្តាយទទួលបានប្រាក់កម្រៃ ការយកពន្ធលើភេសជ្ជៈមានជាតិស្ករ និងការពង្រីកលទ្ធភាពទទួលបានលំនៅដ្ឋានតម្លៃសមរម្យជាដើម។
កាលពីឆ្នាំ២០១៩ ជំងឺទឹកនោមផ្អែកស្ថិតនៅលំដាប់ទី៧នៃមូលហេតុដែលសម្លាប់មនុស្សនៅអាមេរិក និងផ្តាច់ជីវិតមនុស្សជាង៨ម៉ឺននាក់ប៉ុណ្ណោះដែលឆ្លុះបញ្ចាំងពីបរាជ័យយូរអង្វែងក្នុងការដោះស្រាយជំងឺនេះ និងបណ្តាលឲ្យបាត់បង់មនុស្សកាន់តែច្រើនឡើងស្របពេលជំងឺកូវីដ-១៩ផង បានបង្កើតជាឧបសគ្គធ្ងន់ធ្ងរបន្ថែមទៀតក្នុងការព្យាបាល។
យោងតាមការវិភាគរបស់ Reuters ផ្អែកលើទិន្នន័យមរណភាពបណ្តោះអាសន្ន ចងក្រងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បង្ហាញថា ចាប់តាំងពីនោះមក តួលេខនៃអ្នកស្លាប់ដោយជំងឺទឹកនោមផ្អែមនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំងរហូតដល់ជាង១០ម៉ឺននាក់ជារៀងរាល់ឆ្នាំពោលគឺពីរឆ្នាំជាប់គ្នា និងជាប់កំណត់ត្រាខ្ពស់ថ្មី។

ការស្លាប់ពាក់ព័ន្ធដោយជំងឺទឹកនោមផ្អែមបានកើនឡើង១៧%នៅក្នុងឆ្នាំ២០២០ និងឡើង១៥%ក្នុងឆ្នាំ២០២១ ប្រៀបធៀបនឹងឆ្នាំ២០១៩។ ចំនួននេះមិនរាប់បញ្ចូលផ្ទាល់ទៅនឹងជំងឺកូវីដ-១៩ផង។
លោកវេជ្ជបណ្ឌិត Paul Hsu ឯកទេសជំងឺរាតត្បាតនៅមហាវិទ្យាល័យសុខភាពសាធារណៈរបស់ UCLA បាននិយាយថា ៖«ចំនួននៃការស្លាប់ដោយជំងឺទឹកនោមផ្អែមដ៏ច្រើនសម្រាប់២ឆ្នាំជាប់គ្នាគឺបុព្វហេតុមួយនៃការព្រមាន។ ជំងឺទឹកនោមផ្អែមប្រភេទទី២គឺអាចការពារបាន ដូច្នេះវាពិតជាគួរឲ្យសោកស្តាយណាស់ដែលការស្លាប់ជាច្រើនកំពុងកើតឡើង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


