ព័ត៌មានអន្ដរជាតិ
ក្រុម ISIS ចាប់ផ្តើមជ្រើសរើស មេដឹកនាំថ្មី
ក្រុម ISIS ចាប់ផ្តើមជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ចេញពីរង្វង់ជិតស្និទ្ធនៃក្រុមជីហាដអ៊ីរ៉ាក់ បន្ទាប់ពីការស្លាប់របស់លោក Abu Ibrahim al-Hashimi al-Qurayshi អំឡុងការវាយឆ្មក់ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

មន្ត្រីសន្តិសុខ និងអ្នកវិភាគឯករាជ្យជឿថា មានបេក្ខជនឈានមុខចំនួនបួននាក់ ដែលគេនឹងរើសមួយមកដឹកនាំក្រុមភេរវករនេះ រួមទាំងជនជ្រុលនិយមម្នាក់ដែលត្រូវបានប្រកាសថា ស្លាប់ដោយសេតវិមានកាលពីឆ្នាំមុនផងដែរ។
ការស្លាប់របស់ Qurayshi អាយុ៤៥ឆ្នាំ គឺជាបញ្ហាដ៏ធំមួយទៀតចំពោះក្រុម ISIS, ពីរឆ្នាំបន្ទាប់ពីក្រុមមូស្លីម Sunni មួយនេះ បានបាត់បង់មេដឹកនាំយូរអង្វែងឈ្មោះ Abu Bakr al-Baghdadi ក្នុងការវាយឆ្មក់ស្រដៀងគ្នា។

លោក Qurayshi ដែលមានងារថា “The Professor” និងក្បាលរបស់គាត់មានតម្លៃ១០លានដុល្លារអាមេរិក បានបំផ្ទុះគ្រាប់បែកអត្តឃាតដោយសម្លាប់ខ្លួន ក៏ដូចជាសមាជិកគ្រួសារផងដែរ បន្ទាប់ពីកងកម្លាំងអាមេរិកវាយលុកចូលជំរំស៊ីរីភាគខាងជើងរបស់គាត់។
លោក Fadhil Abu Rgheef អ្នកជំនាញអ៊ីរ៉ាក់ដែលផ្តល់ដំបូន្មានដល់សេវាកម្មសន្តិសុខ បាននិយាយថា យ៉ាងតិចមានអ្នកស្នងតំណែងដ៏មានឥទ្ធិពល ចំនួនបួននាក់។

ទាំងនេះរួមមាន លោក Abu Khadija ដែលមានតួនាទីចុងក្រោយជាមេដឹកនាំអ៊ីរ៉ាក់សម្រាប់ក្រុមរដ្ឋឥស្លាម, លោក Abu Muslim មេដឹកនាំក្រុម ISIS ប្រចាំខេត្ត Anbar និងម្នាក់ទៀតឈ្មោះ Abu Salih ដែលគេដឹងព័ត៌មានតិចតួចបំផុតអំពីគាត់ ប៉ុន្តែគេស្គាល់ថាជាអ្នកដែលជិតស្និទ្ធនឹងលោក Baghdadi និង Qurayshi។
ក៏មានលោក Abu Yasser al-Issawi ដែលគេសង្ស័យថានៅមានជីវិតផងដែរ។ គាត់ជាមនុស្សសំខាន់បំផុតសម្រាប់ក្រុម ដោយសារតែគាត់មានបទពិសោធន៍យោធាយូរមកហើយ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អាមេរិក វាយឆ្មក់ ឈានដល់ការសម្លាប់មេក្រុម ISIS នៅ ស៊ីរី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


