ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់បាន ISIS មួយក្រុម ឆ្លងដែនចូលមកតាមប្រទេស ម៉ិកស៊ិក
តាមការចុះផ្សាយរបស់ USA Today នៅថ្ងៃពុធទី១២ខែមិថុនា, ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នាយកដ្ឋានគយនិងអន្តោប្រវេសន៍អាមេរិក (ICE) សហការជាមួយក្រុមការងារភេរវកម្មរបស់ FBI បានចាប់ខ្លួនជនបរទេសមានទំនាក់ទំនងជាមួយក្រុម ISIS ចំនួន៨នាក់។

អ្នកទាំង៨សុទ្ធសឹងមានសញ្ជាតិតាហ្ស៊ីគីស្ថាន ហើយបានឆ្លងចូលសហរដ្ឋអាមេរិក តាមព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក ខណៈបច្ចុប្បន្ន ពួកគេកំពុងជាប់ឃុំនៅក្នុងទីក្រុង New York, Los Angeles និង Philadelphia។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងសន្តិសុខមាតុភូមិ និង FBI បានចេញសេចក្តីថ្លែងការណ៍រួមថា “សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងបរិយាកាសគំរាមកំហែងកាន់តែខ្លាំង។ FBI និងក្រសួងសន្តិសុខមាតុភូមិ នឹងបន្តធ្វើការគ្រប់ពេល ជាមួយដៃគូដើម្បីកំណត់ ស៊ើបអង្កេត និងបង្អាក់ដល់ការគំរាមកំហែងដែលអាចកើតមានចំពោះសន្តិសុខជាតិ”។

ដំបូងឡើយ ពេលពិនិត្យនៅព្រំដែន មន្ត្រីអាមេរិកមិនបានរកឃើញព័ត៌មានលម្អិតណាមួយពាក់ព័ន្ធជាមួយពួកគេឡើយ លុះដល់ក្រោយមក ទើបគេស៊ើបដឹងថា ពួកគេពិតជាមានទំនាក់ទំនងជាមួយក្រុម ISIS មែន។ យ៉ាងណា អ្នកទាំង៨ មិនប្រឈមការចោទប្រកាន់ពីបទ ភេរវកម្មឡើយ។
រឿងនេះធ្វើឲ្យគេនឹកឃើញដល់ខែមេសា ដែលកាលនោះ នាយក FBI លោក Christopher Wray បានព្រមានអំពីលទ្ធភាពនៃការវាយប្រហារបណ្តាក់គ្នា ដោយភេរវករនៅសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររបស់ក្រុម ISIS-K ថ្ងៃទី២២ខែមីនា ក្នុងសាលប្រគំតន្ត្រី Crocus នៅរុស្ស៊ី ដែលសម្លាប់មនុស្ស ១៤៥នាក់ ហើយមកដល់ថ្ងៃពុធទី៥ខែមិថុនា លោក Wray ក៏បានព្រមានដដែលថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខកាន់តែខ្លាំងឡើងៗហើយ ចំពោះការគំរាមកំហែងវាយប្រហារបែបនោះ។

លោកអះអាងថា ការគំរាមកំហែងភេរវកម្មនៅអាមេរិក បានកើនឡើងយ៉ាងគំហុកចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ឆាបឆេះកាលពីខែតុលាឆ្នាំមុន ហើយមានក្រុមភេរវករក្លែងក្លាយ នាំគ្នាអំពាវនាវឲ្យមានការវាយប្រហារលើអាមេរិកនិងសម្ព័ន្ធមិត្ត។
នៅអាមេរិក ឧក្រិដ្ឋកម្មស្អប់ខ្ពើមមានការកើនឡើង៦០% ជាពិសេសការវាយប្រហារលើប្រជាជនជ្វីហ្វ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។ បក្សពួកទាំងឡាយ កំពុងបំផុសគំនិត កេងចំណេញពីព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា ដើម្បីប្រកូកប្រកាសឲ្យមានការវាយប្រហារនៅអាមេរិក។ លើសពីនេះ ឥឡូវមានក្តីបារម្ភកាន់តែខ្លាំង ពីសក្តានុពលនៃអំពើភេរវកម្មបណ្តាក់គ្នានៅអាមេរិក ដែលមានសណ្ឋានដូចការវាយប្រហាររបស់ក្រុម ISIS-K នៅរុស្ស៊ី អ៊ីចឹងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ FBI ព្រមានថា អាមេរិក កំពុងប្រឈមនឹងអំពើភេរវកម្ម ដូចការវាយប្រហារនៅ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


